នៅពេលដែលអ្នកមិនស្រួលខ្លួនដោយសារតែជំងឺផ្តាសាយ ការគេងបានច្រើនប្រហែលជាអ្វីដែលអ្នកត្រូវការហើយ។ ប៉ុន្តែការតឹងច្រមុះ និងក្អក គឺគ្រប់គ្រាន់នឹងមិនឲ្យអ្នកគេងលក់បានស្រួលដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអាចជួយអ្នកគេងលក់ស្រួលខណៈពេលដែលមានជំងឺផ្តាសាយ៖
- ចូរញ៉ាំតែក្តៅលាយទឹកឃ្មុំឧណ្ហៗមួយកែវដើម្បីបំបាត់ការតឹងច្រមុះ ឈឺបំពង់ក ឬក្អក
- ចូរងូតទឹកក្តៅដើម្បីជួយឲ្យផ្លូវដង្ហើមនៅច្រមុះធូរល្អ
- ចូរបើកដំណើរការណ៍ឧបករណ៍ផ្តល់សំណើមដល់បន្ទប់។ ចូរប្រាកដថា អ្នកបានផ្លាស់ប្តូរទឹកវារាល់ថ្ងៃ និងសម្អាតកន្លែងដាក់ទឹកជារៀងរាល់ពីរថ្ងៃម្តងដើម្បីកុំឲ្យដុះផ្សិត
- ចូរគេងកល់ខ្នើយខ្ពស់ដើម្បីកុំឲ្យសម្បោរប្រមូលផ្តុំច្រើន
- ចូរប្រើថ្នាំដើម្បីព្យាបាលដោយមិនបាច់មានវេជ្ជបញ្ជា។ ចូរប្រាកដថា អ្នកបានការណែនាំរបស់ថ្នាំនោះច្បាស់លាស់ហើយ និងមិនត្រូវប្រើប្រាស់ច្រើនជាងម្តងក្នុងមួយពេលឡើយ
- ចូរក្រោកពីគេងបើសិនជាអ្នកមិនអាចគេងលក់ទេ។ ចូរស្តាប់ចម្រៀងស្រទន់ៗ ឬញ៉ាំតែមួយពែង និងចូលទៅគេងវិញក្រោយពីក្រោកបាន ២០នាទីហើយ៕