បញ្ហាស្នាមជើងក្អែក ឬស្នាមជ្រួញលើកន្ទុយភ្នែក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិបំបាត់ស្នាមជ្រីវជ្រួញត្រង់កៀនកន្ទុយភ្នែកបានយ៉ាងឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ពី ១ ទៅ ២ ស្លាបព្រាកាហ្វេលើស្នាមជ្រួញកៀនភ្នែក (ចៀសវាងកុំឱ្យចូលភ្នែក) និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។ អ្នកក៏អាចទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ជាប្រចាំផងដែរ។
២. ផ្នែកពណ៌នៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតពី ១ ទៅ ២គ្រាប់ រួចលាបមួយស្រទាប់ស្ដើងលើមុខ និងក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រូចឆ្មារ ១បន្ទះពេញលើស្បែកមុខ ឬតំបន់ស្បែកដែលមានបញ្ហា។ អ្នកក៏អាចច្របាច់ក្រូចឆ្មារម្ខាងយកទឹកស្រស់ៗលាយក្នុងទឹកធម្មតា ១កែវ និងបន្ថែមទឹកឃ្មុំបន្តិចចូលបន្ថែមរសជាតិ។ កូរឱ្យសព្វ សឹមទទួលទានពី ១ ទៅ ២ដងជាប្រចាំ។
៤. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះស្ដើងៗរួចបិតលើស្នាមជ្រួញ។ ការទទួលទានត្រសក់ជាប្រចាំក៏ជាវិធីដ៏ប្រសើរផងដែរ។ ត្រសក់ជាប្រភពនៃជាតិទឹកនិងវីតាមីន C ដែលមានប្រសិទ្ធភាពទប់ស្កាត់សញ្ញានៃភាពចាស់តាមវ័យ។
៥. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមទទួលទានខ្ទឹមសឱ្យបានពី ១ ទៅ ២ កំពឹសជាប្រចាំ។ ក្រៅពីញ៊ាំផ្ទាល់តែម្ដង អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងអាហារផ្សេងៗមុននឹងទទួលទានផងដែរ។
៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ
នេះជាគន្លឹះដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាជ្រួញកន្ទុយភ្នែក! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃដើម្បីរក្សាសំណើមនៃស្បែកទប់ស្កាត់ភាពជ្រួញត្រង់កៀនកន្ទុយភ្នែក។ ក្រៅពីទឹកធម្មតា អ្នកក៏អាចទទួលទានតែរុក្ខជាតិនិងទឹកផ្លែឈើស្រស់ៗផងដែរ។