ជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ កាន់តែកើនឡើង បញ្ហាស្រ្តេសគឺគេចមិនផុតនោះទេ។ ស្ត្រេសអាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីផ្សេងៗគ្នា។ វាអាចបង្កើនហានិភ័យនៃជម្ងឺបេះដូង។ ស្ត្រេសក៏អាចធ្វើឱ្យអ្នកញ៉ាំបានច្រើននិងរួមចំណែកដល់ការឡើងទម្ងន់។ មិនត្រឹមតែបញ្ហាទាំងនេះទេ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នកក្នុងវិធីជាច្រើន។
ការដោះស្រាយភាពតានតឹង ឬ ស្រ្តេស មិនមែនគ្រាន់តែស្តាប់តន្ត្រី ដើរលេង ឬ ចេញទៅលេងបាល់នោះទេ។ វាត្រូវមានការចូលរួមជាមួយនឹងរបបអាហារដែលយើងទទួលទានផងដែរ។
១. ទឹកដោះគោ
វីតាមីន D គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់កាត់បន្ថយស្ត្រេស និងការថប់បារម្ភ ហើយត្រូវបានរកឃើញនៅក្នុងទឹកដោះគោ។ វាត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រថា ទឹកដោះគោ អាចទប់ស្កាត់ភាពតានតឹងនិងការថប់អារម្មណ៍ បានយ៉ាងងាយស្រួល និងកាត់បន្ថយឱកាសនៃការធ្លាក់ទឹកចិត្តទាំងបុរសនិងស្ត្រី។
២. បន្លែបៃតង
បន្លែបៃតងដូចជាស្ពៃខ្មៅ គឺសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាពពួកសារធាតុ Folate និង Dopamine ដែលជាសារធាតុធ្វើឱ្យខួរក្បាលរបស់យើងមានអារម្មណ៍ថារីករាយ និង កាត់បន្ថយអាការៈតានតឹង។
៣. សូកូឡា
សូកូឡាគឺជាអាហារសម្រាប់ជួយដល់ការបំបាត់ស្ត្រេស ដែលពេញនិយមបំផុត។ ប្រសិនបើអ្នកគិតថាចង់ប្រើប្រាស់ថ្នាំធ្វើឱ្យអារម្មណ៍ធូរស្រាល អ្នកគួរតែសាកទទួលទានសូកូឡាជាមុនសិន។ សូកូឡា ដែលល្អញ៉ាំ គឺសូកូឡាខ្មៅ ព្រោះវាមិនមានជាតិស្ករខ្ពស់ ហើយសំបូរសារធាតុជួយដល់អារម្មណ៍៕