ស្បែកក្បាលស្ងួតកើតឡើងនៅពេលកង្វះជាតិសំណើមនិងជាតិប្រេងគ្រប់គ្រាន់លើស្បែកក្បាល ហើយបញ្ហានេះក៏បង្កអាការៈរមាស់និងឡើងអង្កែច្រើនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាស្បែកក្បាលស្ងួតអាចដោះស្រាយបានយ៉ាងងាយដែរទេ? គ្មានអ្វីពិបាកឡើយកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលស្បែកស្ងួតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា។ កូរអោយសព្វ សឹមកក់សម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ១ នាទី។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗដើម្បីលាងសម្អាតចេញ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងបន្តិច រួចសឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី។ បន្ទាប់មករងចាំសម្រាប់រយៈពាលយ៉ាងហោចណាស់ ១ម៉ោង សឹមលាងសម្អាតសក់និងស្បែកក្បាលចេញដូចពេលធម្មតា។ វាកាន់តែប្រសើរ ប្រសិនបើអ្នកទុកប្រេងចោលលើស្បែកក្បាលសម្រាប់រយៈពេលពេញ ១យប់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. ប្រេងអូលីវ
ក៏មិនខុសពីប្រេងអាល់មុនដែរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាស្បែកក្បាលជាមួយប្រេងអូលីវ ១ ស្លាបព្រាកាហ្វេនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញជាការស្រេច។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់ៗលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេល ៥នាទី។ កក់សម្អាតសក់និងស្បែកក្បាលចេញជាមួយសាប៊ូ ព្រមទាំងប្រើក្រែមបន្ទន់ដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ អ្នកអាចលាបទឹកក្រូចឆ្មារស្រស់លើផ្នែកណាមួយលើស្បេកជាមុនសិន ដើម្បីអាចដឹងថាតើអ្នកអាឡែកស៊ីនឹងក្រូចឆ្មារឬអត់។
៥. ប្រទាលកន្ទុយក្រពើ
គ្រាន់តែលាបម៉ាស្សាជែល ឬសាច់ប្រទាលកន្ទុយក្រពើផ្ទាល់លើស្បែកក្បាលសម្រាប់រយៈពេលប៉ុន្មាននាទីនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៦. ទឹកខ្ទឹមបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនខ្ទឹមបារាំងយកទឹកស្រស់ៗឱ្យបាន ៤ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលដោយប្រើប្រាស់ដុំសំឡី។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ៣០នាទី សឹមកក់សម្អាតសក់ចេញជាមួយសាប៊ូធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៧. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធគ្មានបន្ថែមរសជាតិពី ២ ទៅ ៣ស្លាបព្រាបាយជាមួយស៊ុត ១គ្រាប់ឱ្យសព្វចូលគ្នា រួចសឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ។ លាបល្បាយលើស្បែកក្បាលនិងសក់ រួចរងចាំសម្រាប់រយៈពេល ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូធម្មតា។ អនុវត្តឱ្យម្ដងក្នុងមួយសប្តាហ៍។
៨. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ជាមួយប្រេងអូលីវពី ២ ទៅ ៣ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតសក់ចេញជាមួយសាប៊ូនិងទឹកក្ដៅឧណ្ហៗ។ ប្រើប្រាស់ទឹកត្រជាក់លាងជម្រះលើកចុងក្រោយ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍៕