វិធីសាមញ្ញបំផុតមួយក្នុងការយកប្រយោជន៍សុខភាពពីផ្លែក្រូចឆ្មា គឺយកវាមកច្របាច់ធ្វើជាទឹកក្រូចឆ្មា ឬ ធ្វើជាតែក្រូចឆ្មា។ ការទទួលទានទឹកក្រូចឆ្មា មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ តែថែមទាំងជួយថែរក្សាសុខភាពទូទៅរបស់អ្នកទៀតផង។ វាផ្ទុកទៅដោយវីតាមីន C ជាតិសរសៃ វីតាមីន និង សារធាតុរ៉ែ។
ភេសជ្ជៈទឹកក្រូចឆ្មា ដើរតួជាភ្នាក់ងាររំលាយអាហារនិងបន្សាបជាតិពុល ដែលវាជួយក្នុងការលាងសម្អាតថ្លើម នាំឱ្យប្រសើរឡើងដល់សុខភាពរំលាយអាហាររបស់អ្នក។ ទឹកក្រូចឆ្មារគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយទម្ងន់ ព្រោះវាជួយបង្កើនអត្រារំលាយអាហាររបស់រាងកាយ។
សម្រាប់អ្នកដែលកំពុងតែចាប់អារម្មណ៍ក្នុងការប្រើប្រាស់ក្រូចឆ្មាដើម្បីសម្រក់ទម្ងន់ អ្នកអាចសាកផឹកទឹកក្រូចឆ្មាជាមួយនឹងទឹកក្តៅឧណ្ណៗ នៅពេលព្រឹកព្រលឹមមិនទាន់ទទួលទានអ្វី ព្រោះវាឱ្យផលយ៉ាងប្រសើរ (មិនគួរសាកសម្រាប់អ្នកមានជម្ងឺក្រពះ)។
ក្រូចឆ្មាមានអាស៊ីត Citric និង សារជាតិ Pectin ដែលជួយដល់ការរំលាយអាហារ។ វត្តមានរបស់ Pectin ជួយបន្ថយអត្រាដែលអាហារចេញពីក្រពះទៅកាន់ពោះវៀន ដែលបង្កើតឱ្យមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ៕