ភាពខុសគ្នារវាងរាងកាយបុរសនិងរាងកាយរបស់ស្ត្រីដ៏សំខាន់ គឺថាសាច់ដុំនៅក្នុងរាងកាយបុរសមានទំហំធំជាង និង បរិមាណម៉ាស់ខ្ពស់ជាងស្ត្រី។ ដូច្នេះអាហារដែលសំបូរទៅដោយប្រូតេអ៊ីនគឺជាតម្រូវការដ៏ល្អរបស់បុរស។ ចំនួនកាឡូរីក៏ត្រូវការខ្ពស់ជាងសម្រាប់បុរសផងដែរ អាស្រ័យលើកម្រិតនៃសកម្មភាពរាងកាយរបស់ពួកគេ។
ដោយសារបុរស ត្រូវការជាតិប្រូតេអ៊ីនច្រើន ពួកគេត្រូវការវីតាមីននិងសារធាតុរ៉ែបន្ថែមដើម្បីរំលាយវា។ ខាងក្រោមនេះជាអាហារ ៥ប្រភេទដែលបុរសគួរតែបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីឱ្យកាន់តែរឹងមាំនិងមានសុខភាពល្អ៖
១. ឪឡឹក
ផ្លែឪឡឹកមានផ្ទុកប៉ូតាស្យូម ដូច្នេះវាជួយក្នុងការបង្កើនកម្រិតថាមពលរបស់អ្នក។ វាក៏សំបូរទៅដោយសារធាតុ Lycopene (សារធាតុពណ៌ដែលផ្តល់ឱ្យវានូវពណ៌) ដែលត្រូវបានគេដឹងថាអាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត។
២. ស្ពៃក្តោប
វាមានផ្ទុកទៅដោយវីតាមីន K និង គ្មានកូលេស្តេរ៉ុល។ អ្នកជាបុរស ត្រូវប្រាកដថាបន្ថែមស្ពៃក្តោបមួយចំនួនទៅសាឡាត់អាហារពេលល្ងាចរបស់អ្នក។
៣. ដំឡូងជ្វា
ដំឡូងជ្វាជួយបង្កើនភាពស៊ាំ ដោយសារតែការប្រមូលផ្តុំវីតាមីន A ខ្ពស់។ អ្នកអាចសាកទទួលវាអាហារជាចំណិតៗ នៅពេលដែលស្ងោរហើយ។
៤. ផ្លែក្រូច
ដោយសារមានជាតិវីតាមីន B9 ខ្ពស់ ទឹកក្រូចស្រស់មួយកែវ ជួយធ្វើឱ្យលំហូរឈាមក្នុងរាងកាយមានភាពប្រសើរឡើង។
៥. គ្រាប់អាល់ម៉ុន
ផ្ទុកដោយជាតិប្រូតេអ៊ីន អាល់ម៉ុនគឺជាអាហារសម្រន់ដ៏មានឥទ្ធិពលបំផុតសម្រាប់បុរស។ ត្រូវប្រាកដថាអ្នកមានគ្រាប់អាល់ម៉ុនក្នុងអាហារ យ៉ាងហោចណាស់ ៨ ទៅ ១០គ្រាប់ក្នុងមួយថ្ងៃ៕