ទម្លាប់មួយចំនួនមុនធ្វើលំហាត់ប្រាណអាចនឹងផ្ដល់ផលល្អ ឬអាក្រក់ស្មានមិនដល់ ដូច្នេះអ្នកចាំបាច់ត្រូវតែប្រុងប្រយ័ត្ន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមុនធ្វើលំហាត់ប្រាណ អ្នកគួរចៀសវាងទម្លាប់អ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលមិនគួរទទួលទានមុនពេលហាត់ប្រាណ ៖
១. អាហារចៀនបំពងគ្រប់ប្រភេទ
ជាតិខ្លាញ់ដែលមានក្នុងអាហារប្រភេទចៀន ឬបំពងអាចបណ្ដាលឱ្យក្រពះរងសម្ពាធឈាមនិងស្ត្រេសខ្លាំងជាលទ្ធផលនាំឱ្យឈឺក្រពះ ឡើងហ្គាសច្រើន និងសូម្បីតែរាគ។ ជាក់ស្ដែងដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ អ្នកមិនគួររួមបញ្ចូលអាហារចៀន ឬបំពងដែលសម្បូរខ្លាញ់ឆ្អែតក្នុងរបបអាហារប្រចាំថ្ងៃឡើយ។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឱ្យឡើងគីឡូប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាដល់សុខភាពបេះដូងនិងប្រព័ន្ធសសៃឈាមបេះដូងផងដែរ។
២. បន្លែប្រភេទ Cruciferous
រួមមានប្រូខូលី, ស្ពៃក្ដោប និងផ្កាខាត់ណាជាដើម។ ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិសសៃហើយនោះ វាក៏ជាប្រភពនៃសារធាតុ sulfur ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ទោះជាយ៉ាងណាអ្នកគួរចៀសវាងទទួលទានបន្លែប្រភេទនេះមុនពេលធ្វើលំហាត់ប្រាណ ខណៈដែលវាអាចបង្កអាការៈឈឺចាប់ក្នុងពោះដែលជាលទ្ធផលបណ្ដាលមកពីការពិបាករំលាយអាហារនិងការផលិតជាតិហ្គាសលើសកម្រិត។
៣. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
រួមមានទឹកដោះគោ ឈីស និងយ៉ាអួរគួរត្រូវបានចៀសវាងទទួលទានមុនពេលធ្វើលំហាត់ប្រាណ ជាពិសេសប្រសិនបើអ្នកមានបញ្ហាចាញ់ឡាក់តូស។ ការទទួលទានអាហារ ឬភេសជ្ជៈផ្សំឡើងពីទឹកដោះគោមុនពេលធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យឈឺរមួលក្នុងពោះ។
៤. អាហារហឹរ
អាហារហឹរក៏គួរត្រូវបានចៀសវាងទទួលទានមុនពេលធ្វើលំហាត់ប្រាណផងដែរ ជាពិសេសប្រសិនបើអ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ បើមិនដូច្នោះទេអ្នកអាចនឹងទទួលរងនូវអាការៈក្រហាយទ្រូងធ្ងន់ធ្ងរ។
៥. កាហ្វេ
ពិតណាស់កាហ្វេអ៊ីនអាចជួយផ្ដល់ថាមពល និងការផ្ដោតអារម្មណ៍កំឡុងពេលធ្វើលំហាត់ប្រាណ ប៉ុន្តែមិនបានយូរឡើយ។ ការរំលាយកាហ្វេអ៊ីនច្រើនពេកអាចនាំឱ្យការកន្ត្រាក់ត្រូវប្រមូលផ្ដុំក្នុងពោះវៀនដែលបង្កើនចលនាពោះវៀន។ ជាលទ្ធផលអ្នកអាចចូលបន្ទប់ទឹកញឹកញាប់កំឡុងពេលហាត់ប្រាណ។ នេះគ្រាន់តែជាផ្នែកមួយនៃផលប៉ះពាល់ប៉ុណ្ណោះ ខណៈដែលអ្នកអាចជួបប្រទះអាការៈអស់កម្លាំង ពិបាកគេងលក់ ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ថប់បារម្ភ ក្រហាយទ្រូង និងសម្ពាធឈាមឡើងខ្ពស់។
សម្គាល់! ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនទាន់ញ៊ាំអ្វីសោះកំឡុងពេលពី ២ ទៅ ៣ ម៉ោងមុនធ្វើលំហាត់ប្រាណ នោះរាងកាយអាចនឹងចាប់ផ្ដើមប្រើប្រាស់ប្រូតេអ៊ីនជាថាមពល។ នេះមានន័យថាអ្នកនឹងមានផ្ទុកប្រូតេអ៊ីនតិចជាងមុនសម្រាប់សាច់ដុំដើម្បីជួសជុលនិងលូតលាស់។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកផ្ដោតលើការប្រើប្រាស់ខ្លាញ់ជាប្រភពចម្បងនៃថាមពល ក៏មិនមែនមានន័យថារាងកាយនឹងដុតបំផ្លាញ់កាឡូរីបន្ថែមដែរ៕