ស្នាមថ្នក់ខ្មៅក្រោមភ្នែកមិនពិបាកនឹងកម្ចាត់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាស្នាមថ្នក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័ស ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះៗ រួចដាក់ក្លាសេឱ្យត្រជាក់ សឹមយកមកបិតលើភ្នែកសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីជាការស្រេច។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
២. ទឹកក្រូចឆ្មារស្រស់
ច្របាច់ក្រូចឆ្មារ ១ផ្លែយកទឹកទុកក្នុងចានគោមតូចមួយ។ បន្ទាប់មកដាក់សំឡី ២ដុំ ឬ ២បន្ទះតូចត្រាំក្នុងទឹកក្រូចឆ្មារស្រស់នោះ រួចយកមកលើត្របកភ្នែកដែលបានបិទ (ត្រូវចៀសវាងកុំឱ្យចូលភ្នែក) ព្រមទាំងក្រោមភ្នែកកន្លែងដែលមានបញ្ហាថ្នក់ខ្មៅ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមយកចេញនិងកុំភ្លេចលាងសម្អាតមុខជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ២សប្តាហ៍។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយប្រេងដូងរាល់យប់ជាការស្រេច។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ទឹកប៉េងប៉ោះស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយក្រោមភ្នែកកន្លែងដែលមានបញ្ហាថ្នក់ខ្មៅ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។ ដើម្បីកាន់តែឆាប់បាត់ អ្នកគួរព្យាយាមទទួលទានទឹកប៉េងប៉ោះស្រស់លាយជាមួយទឹកក្រូចឆ្មារនិងស្លឹកជីអង្កាមជាប្រចាំ។
៥. ថង់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំតែបៃតងប៉ុន្មានថង់តូចៗក្នុងទឹកបន្ទាប់មកទុកឱ្យត្រជាក់ដោយដាក់ក្នុងទឹកទូរទឹកកកសម្រាប់រយៈពេលពី ២ ទៅ ៣ម៉ោង។ ក្រោយមកសឹមយកមកស្អំលើភ្នែកនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តរូបមន្តនេះជាប្រចាំ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ២ស្លាបព្រាកាហ្វេជាមួយទឹកម្នាស់ស្រស់ ២ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយក្រោមភ្នែកដែលមានបញ្ហាថ្នក់ខ្មៅ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមប្រើប្រាស់ក្រណាត់សើមស្អាតជូតចេញជាការស្រេច។
៧. ល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ទះល្ហុងទុំស្ដើងមួយបន្ទះលើភ្នែកនៅពេលសម្រាក។ អ្នកក៏អាចកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋដោយប្រើសមនិងលាបសាច់ល្ហុងនេះក្រោមភ្នែក។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមសម្អាតចេញ។
៨. ផ្លែចេក
ក៏ដូចនឹងល្ហុងដែរ អ្នកអាចកិនផ្លែចេកទុំមួយដុំតូចឱ្យម៉ដ្ឋដោយប្រើសម រួចលាបក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមសម្អាតចេញ។ អ្នកក៏អាចប្រើប្រាស់សំបកចេកបំបាត់ស្នាមរង្វង់ខ្មៅជុំវិញភ្នែកនិងបន្ថយភាពហើមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់សំបកចេកឱ្យចេញជារាងបួនជ្រុង រួចដាក់បិតលើត្របកភ្នែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីជាការស្រេច។ អ្នកអាចយកសំបកចេកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ជាមុនសិនក៏ល្អ។
៩. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនសាច់បឺរទុំមួយដុំតូចឱ្យម៉ដ្ឋ រួចលាបក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕