ការកើតត្រចៀកក្រាញ់អាចក្លាយទៅជារឿងមួយឈឺចាប់ខ្លាំង ដោយសារតែមានការក្រចកនោះដុះចាក់នឹងស្បែកនៅម្រាមជើងតែម្តង។ ខាងក្រោមនេះគឺជាគន្លឹះបង្ការបញ្ហាក្រចៀកក្រាញ់ដែលអ្នកអាចធ្វើបាន៖
ចូរកាត់ក្រចកឲ្យស្មើល្អ និងមិនត្រូវឲ្យក្រចកនោះកោងឡើយ។ ចូរកាត់ក្រចកត្រឹមចុងម្រាមជើងបានហើយ តែមិនត្រូវខ្លីជាងចុងម្រាមជើងទេ
ចូរប្រើប្រាស់កន្ត្រៃកាត់ក្រចក និងមិនត្រូវព្យាយាមខួងគែមរបស់ក្រចកឡើយ។ ចូរកុំភ្លេចប្រើឧបករណ៍ផ្តល់ភាពរលោងដល់ក្រចកដែលកាត់រួចផង
មិនត្រូវពាក់ស្បែកជើងដែលរឹបចុងម្រាមជើង
មិនត្រូវហែក ឬកាត់គែមរបស់ក្រចកជើងឡើយ៕