ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីល្បែងដែលអាចធ្វើឲ្យកូនអាយុចាប់ពី១៥ខែ ដល់២៤ខែមានប្រាជ្ញាឆ្លាតវៃ។ តើមានអ្វីខ្លះទៅ?
- អ្នកអាចលេងល្បែងដែលជាតួសម្តែងជាមួយកូនបាន ដោយតែងខ្លួនជាតួសម្តែងផ្សេងៗដើម្បីលេងជាមួយកូន ព្រោះល្បែងនេះ អាចធ្វើឲ្យកូនមានខួរក្បាលឆ្លាតបាន។
- អ្នកក៏អាចលេងសង់ផ្ទះ និងក្រដាសកេសជាមួយកូនក៏បានដែរ ព្រោះល្បែងទាំងនេះ អាចធ្វើឲ្យកូនមានគំនិតច្នៃប្រឌិតខ្ពស់ពេលដែលគេធំឡើង។ ដូចនេះ កូននឹងអាចទទួលបានជោគជ័យលើការងារ និងមុខរបរបាន។
- នៅក្នុងសួនច្បារមានរបស់លេងច្រើន ដោយអ្នកអាចនាំកូនទៅកន្លែងនោះលេងបាន ព្រោះវាអាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានយ៉ាងល្អ ដោយធ្វើឲ្យគេឆ្លាតខ្លាំង។
- អ្នកអាចទិញឡានឲ្យកូនលេង មិនថាឡានណាទេ សុទ្ធតែអាចជួយធ្វើឲ្យខួរក្បាលកូនឆ្លាតបាន។
- អ្នកក៏អាចនាំកូនទៅស្ទាបស្លឹកឈើ ផ្កា ឬស្មៅ ជាដើម ដើម្បីឲ្យគេអាចប៉ះនឹងធម្មជាតិ នោះខួរក្បាលគេនឹងក្លាយជាពូកែខ្លាំង។
- អ្នកអាចនាំគេទៅសមុទ្រលេងទឹកសមុទ្រ និងខ្សាច់ជាដើម ព្រោះវាអាចធ្វើឲ្យកូនក្លាយជាមនុស្សពូកែពេលដែលគេធំពេញវ័យ។
- អ្នកក៏អាចនាំគេទៅពូនភ្នំខ្សាច់ដោយធ្វើជាវិមានមួយបាន ព្រោះវាជាបណ្តុះខួរក្បាលកូនឲ្យមានគំនិតច្នៃប្រឌិត។ ដូចនេះ កូននឹងអាចឆ្លាតខ្លាំងណាស់៕