វាជារឿងសំខាន់ដើម្បីដឹងថា គ្រុនក្តៅដោយឯកឯងមិនមែនជាជំងឺនោះទេ ប៉ុន្តែជាធម្មតាវាជារោគសញ្ញានៃបញ្ហាមួយចំនួន។
គ្រុនក្តៅចំពោះកុមារ ឬទារកអាចកើតមានដោយសារតែមូលហេតុមួយចំនួនដូចជា៖
- ការឆ្លងមេរោគៈ គ្រុនក្តៅភាគច្រើនត្រូវបានបង្កឡើងដោយការឆ្លងមេរោគ ឬជំងឺផ្សេងៗ។ គ្រុនក្តៅជួយឲ្យខ្លួនប្រឆាំងទប់ទល់នឹងការឆ្លងមេរោគដោយភ្ញោចលើចលនការការពារពីធម្មជាតិ។
- ការស្លៀកសម្លៀកបំពាក់ច្រើនជាន់ៈ កុមារ ជាពិសេសក្មេងទើបនឹងកើត, អាចក្តៅខ្លួនប្រសិនបើពួកគេត្រូវបានគេពាក់សម្លៀកបំពាក់ច្រើនពេក ឬស្ថិតក្នុងបរិយាកាសក្តៅដោយសារតែពួកគេមិនទាន់គ្រប់គ្រងសីតុណ្ហភាពនៃខ្លួនឲ្យដូចទៅនឹងមនុស្សធំបាន។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការក្តៅខ្លួនចំពោះក្មេងទើបនឹងកើតអាចបញ្ហាពីការឆ្លងមេរោគធ្ងន់ធ្ងរ, សូម្បីតែកុមារដែលស្លៀកពាក់ច្រើនជាន់ក៏ដោយ, ត្រូវតែត្រូវបានពិនិត្យដោយគ្រូពេទ្យថាតើពួកគេមានគ្រុនក្តៅឬយ៉ាងណា។
- ការចាក់វ៉ាក់សាំងៈ ទារក និងកុមារជួនកាលមានគ្រុនក្តៅតិចតួចក្រោយពីទទួលវ៉ាក់សាំង៕