យើងខ្ញុំជឿជាក់ថាសុភាពនារីគ្រប់រូបសុទ្ធតែធ្លាប់ដឹងពីវិធីនៃការបំបាត់ស្នាមខ្មៅជុំវិញភ្នែករួចមកហើយ ប៉ុន្តែនៅទីនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីម៉្យាងទៀតក្នុងការព្យាបាល។ អ្នកអាចជ្រើសរើសវិធីដែលអ្នកគិតថាងាយស្រួលមកអនុវត្តបាន។
1. អ្នកអាចយកទឹកត្រជាក់លាយជាមួយទឹកដោះគោស្រស់ បន្ទាប់មកយកក្រដាសជូតមាត់មកជ្រលក់ហើយយកទៅបិទនៅក្រោមភ្នែក១៥នាទីជាការស្រេច។
2. អ្នកអាចយកតែមួយកែវតូចទៅដាក់ក្នុងទូទឹកកកប្រហែល១៥នាទី បន្ទាប់មកយកសំលីទៅជ្រលក់ហើយយកទៅបិទនៅលើត្របកភ្នែកអ្នក។
3. អ្នកអាចយកពងមាន់ទៅស្ងោរឱ្យឆ្អឹន បន្ទាប់មកបកសំបកចេញ ហើយយកកន្សែងមករុំពងមាន់។ បន្ទាប់មកទៀតបិទភ្នែក ហើយយកមកលុញជុំវិញភ្នែក នោះក៏ជាវិធីម៉្យាងដែរ តែមិនអាចយកពងមាន់នេះមកបរិភោគទេ។
4. អ្នកក៏អាចយកផ្លែប៉ោងមកចិតស្តើងៗ បន្ទាប់មកយកមកបិទលើភ្នែក១៥នាទី ទើបលាងចេញ ប៉ុន្តែមិនត្រូវយកផ្លែប៉ោងដែលបិទហើយមកពិសារទេ។
5. អ្នកអាចយកដំឡូងបារាំងមកចិតសំបកចេញ បន្ទាប់មកយកវាទៅលាងទឹកឱ្យស្អាត ហើយចិតរាងក្រាស់បន្តិចប្រហែល២មីលីម៉ែត្រ បន្ទាប់មកទៀតយកមកបិទលើភ្នែកប្រហែល៥នាទីទើបលាងចេញ៕