ការឡើងក្រិន និងរួមតួចរបស់សរសៃឈាមអាក់ទែ ឬហៅថា Atherosclerosis ប្រហែលជាទាមទារឲ្យមានការផ្លាស់ប្តូររបៀបរស់នៅជាច្រើនដើម្បីការពារអ្នកពីជំងឺគាំងបេះដូងបាន។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចធ្វើបានដើម្បីកុំឲ្យសរសៃឈាមអាក់ទែទៅជាក្រិនរឹង៖
- ប្រាប់គ្រូពេទ្យផងបើសិនជាអ្នកមានអារម្មណ៍បាក់ទឹកចិត្ត តក់ស្លុត ឬស្រ្តេស។ បើសិនជាចាំបាច់ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងចិត្តសាស្រ្ត
- ចូរទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីទទួលបានព័ត៌មានបន្ថែមអំពីជំងឺមួយនេះ
- ចូរពិភាក្សាអំពីតម្រូវការផ្លាស់ប្តូររបៀបរស់នៅជាមួយគ្រួសារ និងមិត្តភក្តិ
- ចូរសុំឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកជួយបង្កើតការផ្លាស់ប្តូរទាំងនេះផង៕