ឆ្អឹងម្រាមជើងដែលបាក់ត្រូវតែឲ្យគ្រូពេទ្យធ្វើការវាយតម្លៃដើម្បីកំណត់បាននូវមធ្យោបាយព្យាបាលដ៏ល្អបំផុត។ ការសង្គ្រោះបន្ទាន់ភ្លាមៗ និងត្រឹមត្រូវគឺជារឿងដ៏សំខាន់ដើម្បីជួយពន្លឿនដល់ការជាសះរបស់ឆ្អឹងដែលបាក់នេះ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពួការជួួយឲ្យឆ្អឹងម្រាមជើងដែលបាក់រួច ជាទៅវិញ៖
- ខណៈពេលដែលអ្នកកំពុងតែរងចាំគ្រូពេទ្យ ចូរស្អំទឹកកកបើសិនជាអ្នកសង្ស័យថាឆ្អឹងម្រាមជើងត្រូវបានបាក់ហើយ
- ចូរលើកប្រអប់ជើងឲ្យខ្ពស់
- ចូរចៀសវាងការដាក់ទម្ងន់ច្រើនលើប្រអប់ជើង
- ចូរប្រើប្រាស់បង់រុំដែលទន់ៗរុំពីលើប្រអប់ជើង។ ប៉ុន្តែមិនត្រូវរុំបង់នោះរហូតដល់តឹងពេកឡើយ៕