អាហារកៃឆ្នៃច្រើនតែផ្ទុកទៅដោយជាតិខ្លាញ់ ជាតិប្រៃ និងសារធាតុរក្សាគុណភាពអាហារផ្សេងៗទៀតច្រើន ដែលវាអាចធ្វើឲ្យមិនមានសុខភាពល្អចំពោះអ្នកទទួលទានច្រើនឡើយ។ ដើម្បីចៀសវាងអាហារកៃឆ្នៃ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរចម្អិនអាហារញ៉ាំដោយខ្លួនឯង និងកុំញ៉ាំអាហារដែលឆ្អិនស្រាប់
- ចូរធ្វើសាឡាត់ញ៉ាំដោយខ្លួនឯង
- ចូរជំនួសយ៉ាអួរមានរសជាតិ មកញ៉ាំយ៉ាអួរធម្មតា និងបន្ថែមផ្លែឈើពីលើវិញ
- ចូរដាំដុះបន្លែ និងផ្លែឈើដោយខ្លួនឯង
- ចូរជ្រើសរើសអាហារសម្រន់ដែលមិនសូវមានការកៃឆ្នៃច្រើនដូចជា គ្រាប់ផ្លែឈើ ពោតលីញជាដើម៕