ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ញ៊ាំ ប៉ុន្តែប្រហែលមិនធ្លាប់ដឹងទេថាបន្លែនេះល្អអ្វីខ្លះចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ត្រសក់ដោះស្រាយបញ្ហាស្បែកផ្សេងៗ ៖
១. រូបមន្តព្យាបាលរន្ធញើសធំលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ដើម្បីយកទឹកស្រស់ៗ រួចប្រើប្រាស់ជា Toner ជូតលាបលើស្បែក។ អ្នកក៏អាចលាយទឹកត្រសក់ស្រស់ជាមួយទឹកខ្មេះផ្លែប៉ោម, សាច់ប៉េងប៉ោះ និងជែលប្រទាលកន្ទុយក្រពើស្រស់ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។
២. រូបមន្តកម្ចាត់ស្នាមមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកត្រសក់ស្រស់ជាមួយទឹកក្រូចឆ្មារស្រស់បន្តិច ឬពី ២ ទៅ ៣ដំណក់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្នាមមុន និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។
៣. រូបមន្តកម្ចាត់ស្នាមជ្រីវជ្រួញ
អ្វីដែលអ្នកត្រូវធ្វើ គឺចិតសំបកត្រសក់ធំ ១ ផ្លែ រួចកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកដាក់ក្នុងស្បៃស្អាតពូតយកទឹកត្រសក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកត្រសក់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៤. រូបមន្តព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗរួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អ្នកក៏អាចគ្រាន់តែប្រើប្រាស់បន្ទះ ឬចំណិតត្រសក់បិតពីលើស្បែកក៏បាន។
៥. រូបមន្តកាត់បន្ថយសក់ជ្រុះ
ក្រៅពីរួមបញ្ចូលត្រសក់ក្នុងរបបអាហារប្រចាំថ្ងៃ ឬព្យាយាមទទួលទានទឹកត្រសក់ស្រស់ហើយនោះ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់ៗលាបម៉ាស្សាលើសក់និងស្បែកផងដែរ។ រងចាំសម្រាប់រយៈពេល ១ម៉ោង សឹមកក់សម្អាតចេញដូចពេលធម្មតា។
៦. រូបមន្តជួយឱ្យសក់ទន់ភ្លឺរលោង
អ្នកអាចប្រើទឹកត្រសក់ស្រស់មកលាងសម្អាតសក់ដើម្បីទទួលបាននូវភាពភ្លឺរលោងដូចសសៃសូត្រ។
៧. រូបមន្តសម្រកទម្ងន់ដែលលើសឆាប់រហ័ស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានបន្លែនេះ។ ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកខ្ពស់ដែលជួយអោយឆាប់ឆ្អែត ហើយមានអារម្មណ៍ឆ្អែតបានយូរទប់ស្កាត់ការទទួលទានច្រើនលើសកម្រិត។ ម្យ៉ាងវិញទៀតត្រសក់គ្មានផ្ទុកជាតិខ្លាញ់និងកាឡូរីដែលនាំអោយកើនទម្ងន់ឡើយ៕