វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភផ្សេងៗ រួមបញ្ចូលទាំងជំងឺមហារីក ជំងឺបេះដូង និងជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយជាញឹកញយនៅពេលនិយាយដល់អាហារមានផ្ទុកវីតាមីន c ភាគច្រើននៃពួកយើង គឺគិតទៅដល់ផ្លែក្រូច។ ប៉ុន្តែតាមពិតទៅនៅមានអាហារមួយចំនួនទៀតដែលផ្ទុកសម្យូរទៅដោយវីតាមីនច្រើនជាងក្រូច។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកបរិមាណវីតាមីន C ខ្ពស់ ៖
១. ត្របែក
ក្រៅពីមានរសជាតិឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយហើយនោះ ត្របែកទុំក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ខ្ពស់ផងដែរ។ ត្រឹម ១០០ក្រាមនៃផ្លែឈើនេះមានផ្ទុកវីតាមីន C ដល់ទៅ ២២៨.៣មីលីក្រាម ឬត្របែក ១ផ្លែមានផ្ទុកវីតាមីន C ប្រមាណ ១២៦មីលីក្រាម។
២. ម្ទេសផ្លោកពណ៌លឿង
ក៏ជាបន្លែមួយប្រភេទទៀតដែលជាប្រភពដ៏ល្អបំផុតនៃវីតាមីន C ដោយត្រឹម ១០០ក្រាមនៃម្ទេសផ្លោកពណ៌លឿងមានផ្ទុកវីតាមីន C ដល់ទៅ ១៨៣មីលីក្រាម។ ម្ទេសផ្លោកពណ៌លឿងទំហំធំ ១ផ្លែមានផ្ទុកវីតាមីន C ដល់ទៅ ៣៤១មីលីក្រាមឯណោះ។
៣. ជីវ៉ាន់ស៊ុយ
ក្រៅពីជួយបង្កើនរសជាតិនិងក្លិនដល់អាហារហើយនោះ ជីវ៉ាន់ស៊ុយក៏អាចផ្ដល់ឱ្យរាងកាយនូវបរិមាណខ្ពស់នៃវីតាមីន C ដោយត្រឹម ១០០ក្រាមនៃជីវ៉ាន់ស៊ុយមានផ្ទុកវីតាមីន C ដល់ទៅ ១៣៣មីលីក្រាម។ ១ស្លាបព្រាបាយនៃជីនេះមានផ្ទុកវីតាមីន C ៥មីលីក្រាម។
៤. ផ្លែគីវី
១០០ក្រាមនៃផ្លែឈើនេះមានផ្ទុកវីតាមីន C ៩២.៧មីលីក្រាម។ គីវីក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ដទៃទៀតរួមមានវីទាមីន A ជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។
៥. ប្រូខូលី ឬផ្កាខាត់ណាខៀវ
១០០ក្រាមនៃផ្កាខាត់ណាខៀវមានផ្ទុកវីតាមីន C ដល់ទៅ ៨៩.២មីលីក្រាម។
៦. ផ្លែគូលេន
មួយក្នុងចំណោមផ្លែឈើដែលមានផ្ទុកវីតាមីន C ខ្ពស់នោះ គឺផ្លែគូលេន ដោយ ១០០ក្រាមនៃផ្លែឈើនេះមានផ្ទុកវីតាមីន C ៧១.៥មីលីក្រាម។ វាក៏ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូមនិងខ្លាញ់សុខភាពល្អផងដែរ។
៧. ផ្លែល្ហុង
ការទទួលទានល្ហុងទុំទំហំតូច ១ អាចផ្ដល់ឱ្យរាងកាយនូវវីតាមីន C ច្រើនដល់ទៅ ១៨៥ មីលីក្រាមដែលស្មើនឹង ២៧៤ ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ល្ហុងក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃជួយទប់ស្កាត់បំបាត់អាការៈទល់លាមកផងដែរ៕