កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាស្រៀវធ្មេញឆាប់រហ័ស ៖
១. ទឹកខ្ពុរមាត់មានជាតិហ្វ្លអរ៉ាយ (fluoride)
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកខ្ពុរមាត់នេះសម្រាប់រយៈពេលពី ១ ទៅ ២នាទី សឹមខ្ជាក់ចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងដូងសមករាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមខ្ជាក់ចេញនិងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច ហើយដុសធ្មេញតាមក្រោយ។ អ្នកគួរអនុវត្តជាប្រចាំនៅពេលព្រឹកមុនពេលទទួលទានអាហារ។
៣. ទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។
៤. ខ្ទឹមស
បុកខ្ទឹកស ១កំពឹស បន្ទាប់មកបន្ថែមទឹកធម្មតាពី ២ ទៅ ៣ដំណក់ចូល និងអំបិល ១ចិប។ លាបល្បាយលើធ្មេញដែលស្រៀវ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីមុនពេលលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងជាប្រចាំ។
៥. តែខ្មៅ
ជ្រលក់តែខ្មៅមួយកញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេលប៉ុន្មានវិនាទី។ បន្ទាប់មកច្របាច់ទឹកចេញពីកញ្ចប់តែបន្តិច រួចដាក់កញ្ចប់តែលើធ្មេញដែលមានបញ្ហា។ សារធាតុ Tannin នៃតែនឹងជួយបំបាត់ស្រៀវ រួមទាំងការឈឺចាប់។
- គន្លឹះទប់ស្កាត់
– ប្រើប្រាស់ច្រាសដុសធ្មេញដែលមានសសៃទន់
– ដុសធ្មេញថ្នមៗ
– ចៀសវាងការសង្កៀតធ្មេញ
– កាត់បន្ថយការទទួលទានអាហារសម្បូរជាតិអាស៊ីត
– អនុវត្តអនាម័យមាត់ធ្មេញល្អ
– កុំភ្លេចទៅជួបទន្តពេទ្យដើម្បីពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំផង៕