មានហេតុផលជាច្រើនដែលធ្វើឱ្យមនុស្សឡើងខ្លាញ់ក្បាលពោះ ដែលរួមមានរបបអាហារមិនល្អ កង្វះលំហាត់ប្រាណ និងស្ត្រេស។ ប៉ុន្តែថ្ងៃនេះយើងនឹងផ្តោតសំខាន់ទៅលើអាហារដែលធ្វើឱ្យខ្លាញ់ក្បាលពោះកាន់តែធំ។ អ្នកប្រហែលជាខំរកវិធីសម្រកដោយហាត់ប្រាណមិនតិចនោះទេ តែអ្នកប្រហែលជាភ្លេចគិតពីរបបអាហាររបស់អ្នក។ ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរជៀសវាង ប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះ បើយោងតាមគេហទំព័រ Pulse។
១. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោ មានអត្ថប្រយោជន៍ចំពោះសុខភាព ប៉ុន្តែវាអាចធ្វើឱ្យអ្នកហើមពោះក្រោយពីទទួលទានរួច។ ប្រសិនបើអ្នកជាមនុស្សដែលងាយនឹងហើមពោះក្រោយផឹកទឹកដោះគោ អ្នកគួរតែជៀសឆ្ងាយពីវា ព្រោះតែអ្នកអាចជាមនុស្សខ្វះអង់ស៊ីមបំបែកសារធាតុឡាក់តូសក្នុងទឹកដោះគោ។
២. ទឹកក្រូចកំប៉ុង
ទឹកក្រូចកំប៉ុងគឺជាអ្នកចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានខ្លាញ់ក្បាលពោះ ដោយសារតែវាមានសារធាតុស្ករច្រើន។ ជាមួយគ្នានេះដែរ វាក៏មានផ្ទុកសារធាតុគីមីដើម្បីរក្សាទុកឱ្យបានយូរ ដែលនេះសុទ្ធតែធ្វើឱ្យក្បាលពោះអ្នកមិនស្រកនោះទេ។
៣. ដំឡូងបារាំងបំពង
ដំឡូងបារាំងបំពង ដែលជាអាហារសម្រន់មួយក្នុងចំណោមអាហារសម្រន់អ្នកចូលចិត្តជាងគេ គឺជាប្រភពនៃខ្លាញ់ក្បាលពោះ។ វាមានផ្ទុកទៅដោយខ្លាញ់មិនល្អ ដែលបង្កើនកូលេស្តេរ៉ុលនិងហានិភ័យនៃជម្ងឺបេះដូង ហើយក៏រួមចំណែកដល់ការឡើងខ្លាញ់នៅក្បាលពោះផងដែរ។
៤. អាល់កុល
ការសេពជាតិអាល់កុល ធ្វើឱ្យចាល់ជាតិទឹកក្នុងរាងកាយ ដែលបណ្តាលទៅជាការឡើងទម្ងន់ និង ពោះឡើងធំ។ ស្រាបៀរសំបូរទៅដោយកាឡូរី តែមិនមានសារធាតុចិញ្ចឹមសារពាង្គកាយនោះទេ ដែលវានឹងធ្វើឱ្យអ្នកដុះពោះមិនចុះឡើយ៕