នែក គឺជាសរីរាង្គដ៏សំខាន់បំផុតមួយ។ ដូច្នេះការរក្សាឱ្យបាននូវសុខភាពភ្នែកល្អប្រសើរ គឺចាំបាច់ណាស់! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរតែប្រកាន់ខ្ជាប់ដើម្បីអាចចៀសផុតបញ្ហាភ្នែកផ្សេងៗ ៖
១. ពាក់វ៉េនតាការពារពន្លឺថ្ងៃនៅពេលចេញក្រៅ
ការពាក់វ៉េនតាខ្មៅសម្រាប់ការពារកម្ដៅថ្ងៃ គឺមិនទុកត្រឹមតែជាការតែងខ្លួនឱ្យឡូយឆាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្លាប់ដ៏ល្អបំផុតមួយដើម្បីរក្សាសុខភាពភ្នែកផងដែរ។ វ៉េនតានេះត្រូវបានរចនាឡើងដើម្បីការពារភ្នែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ។ ភាគច្រើននៃពួកយើងប្រហែលជាស្មានមិនដល់ទេថា ក្រៅពីបង្កើនហានិភ័យនៃជំងឺមហារីកស្បែក ពន្លឺព្រះអាទិត្យក៏អាចបង្កជំងឺភ្នែកឡើងបាយ និងបញ្ហាភ្នែកផ្សេងៗផងដែរ។
២. កម្រិតការសម្លឹងមើលកញ្ចក់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដែលជះពន្លឺខ្លាំង
ការសម្លឹងទៅពន្លឺដែលជះខ្លាំង គឺមិនល្អសោះឡើយចំពោះសុខភាពភ្នែក។ ថាតើអ្នកធ្លាប់ដឹងទេថា ការសម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេកនោះ គឺអាចបណ្ដាលឱ្យយកើតជំងឺស៊ីវីអេស ឬ computer vision syndrome។ ស្ថានភាពនៃជំងឺនេះ គឺច្រើនតែកើតលើអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ។ ការសម្លឹងមើលកុំព្យូទ័រយូរពេកនឹងធ្វើឱ្យភ្នែកស្ងួត ហើយអស់កម្លាំង។ ដូច្នេះដើម្បូចៀសវាងកើតមានបញ្ហាភ្នែកណាមួយ ឬជំងឺស៊ីវីអេស (CVS) អ្នកគួរសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រខ្លះ ដើម្បីឱ្យភ្នែក ក៏ដូចជាសាច់ដុំជុំវិញភ្នែកបានសម្រាក។
៣. ជ្រើសរើសអាហារសុខភាពល្អ
ការមើលឃើញបានច្បាស់ល្អ ក៏កើតចេញពីការទទួលបានសារធាតុចិញ្ចឹមល្អៗគ្រប់គ្រាន់ផងដែរ។ សម្រាប់សុខភាពភ្នែកល្អ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកវីតាមីន E, វីតាមីន C និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ឲ្យបានច្រើនគ្រប់គ្រាន់។ គួរជៀសវាងការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ ខណៈដែលអាចធ្វើរាងកាយខ្សោះជាតិទឹក ហើយទីបំផុតនាំឱ្យភ្នែកស្ងួត។ ការពាររាងកាយពីការខ្សោះជាតិទឹកតាមរយៈការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងទទួលទានបន្លែបៃតងស្រស់។
៤. អនុញ្ញាតឱ្យភ្នែកបានសម្រាកគ្រប់គ្រាន់
នៅពេលអ្នកអានសៀវភៅ សិក្សា ឬប្រើប្រាស់ទូរសព្ទ កុំព្យូទ័រ គឺចាំបាច់ត្រូវទុកពេលខ្លះឱ្យភ្នែកបានសម្រាក ២០វិនាទី រៀងរាល់ ២០នាទីម្ដង។
៥. ទៅពិនិត្យភ្នែកឱ្យបានទៀងទាត់
ដើម្បីដឹងពីស្ថានភាពភ្នែកថាយ៉ាងណា ការទៅជួបពិនិត្យជាប្រចាំ គឺជារឿងសំខាន់។ ការពិនិត្យភ្នែកទៀងទាត់ ក៏ជួយបង្ការភ្នែកពីបញ្ហាផ្សេងៗ ហើយដោះស្រាយបញ្ហាបានទាន់ពេលផងដែរ៕