ជំងឺឬសគឺជាដុំតូចៗជាច្រើនដែលបង្កឡើងដោយវីរុស ហើយមានការឆ្លងខ្លាំងទៀត។ ដើម្បីបន្ថយការប្រឈមនឹងការកើតឬសនៅប្រអប់ជើង យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- មិនត្រូវដើរដោយជើងទទេរឡើយ
- ជារៀងរាល់ថ្ងៃ ចូរពាក់ស្រោមជើងដែលស្អាតជាប់មួយគូរ និងផ្លាស់ប្តូរស្បែកជើងផង
- ចូរលាងសម្អាតប្រអប់ជើងជាទៀងទាត់ និងសម្ងួតវាឲ្យបានស្អាតល្អ
- ចូរពិនិតមើលទៅលើប្រអប់ជើងរបស់កូនអ្នកឲ្យបានល្អផង
- បើសិនជានរណាម្នាក់ផ្សេងទៀតមានជំងឺឬស ចូរចៀសវាងការប៉ះពាល់ស្បែកនោះដោយផ្ទាល់
- ចូរឲ្យគ្រូពេទ្យដឹងអំពីឬស អ្វីដែលដុះខុសធម្មតា ឬការប្រែប្រួលផ្សេងៗចំពោះស្បែកអ្នក៕