ដំបៅពងបែកមាត់គឺជា ការពងបែកតូចៗ ដែលបង្កឡើងដោយវីរុស Herpes ហើយភាគច្រើនគឺកើតឡើងនៅម្តុំមាត់តែម្តង។ ដូច្នេះដើម្បីកុំឲ្យវាធ្វើទុក្ខច្រើន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរលាបថ្នាំប្រឆាំងនឹងវីរុសដោយមិនបាច់មានវេជ្ជបញ្ជា ដែលវាផ្ទុកទៅដោយសារធាតុ Docosanol ឬ Benzyl Alcohol។
- ចូរស្អំទឹកកកដើម្បីបំបាត់ឈឺ ឬប្រើជែលលាបដើម្បីបំបាត់ការឈឺចាប់
- ចូរលេបថ្នាំ Acetaminophen ឬ Ibuprofen ដើម្បីគ្រប់គ្រងការឈឺចាប់
- ចូរចៀសវាងអាហារមានជាតិអាស៊ីតដូចជា ផ្លែឈើជូរៗ និងប៉េងប៉ោះ ព្រមទាំងអាហារហិរ និងប្រៃផង
- ចូរស្អំទឹកត្រជាក់នៅលើពងបែកនោះឲ្យបានច្រើនដងក្នុងមួយថ្ងៃ និងរយៈពេល ៥ ទៅ ១០នាទីក្នុងមួយដង
- ចូរលាបជែលប្រភេទប្រេងលើពងបែកនោះ និងស្បែកជុំវិញផង៕