តើអ្នកចង់បង្កើនការចងចាំដែរទេ? ចូរចាប់ផ្តើមតាមរយៈការគេងឲ្យបានគ្រប់គ្រាន់ ដែលវានឹងជួយផ្តល់ពេលវេលាដល់ខួរក្បាលដើម្បីបន្ថែមថាមពលហើយ។ ខាងក្រោមនេះគឺជារបៀបដែលការគេងជួយបង្កើនការចងចាំ៖
- ការគេងជួយដល់រាងកាយនឹកឃើញឡើងវិញនូវអ្វីដែលបានរៀនសូត្ររួច
- ការគេងជួួយជម្រុញដល់ការធ្វើទំនាក់ទំនងសរសៃប្រសាទថ្មីៗដែលទៅចម្លងបទពិសោធន៍ប្រចាំថ្ងៃរបស់អ្នកឲ្យក្លាយទៅជាការចងចាំរយៈពេលវែងបាន
- ការគេងជួយឲ្យអ្នកអាចផ្តោតអារម្មណ៍បានល្អខណៈពេលដែលអ្នកកំពុងតែសិក្សានូវអ្វីដែលមិនដូចគ្នានឹងអ្វីដែលអ្នកចង់ដឹងក៏ដោយ៕