ឧស្សាហ៍រមួលក្រពើពេលយប់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អស់បារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញគន្លឹះងាយៗដោះស្រាយបញ្ហាឧស្សាហ៍រមួលក្រពើពេលយប់ ៖
១. ស្អំកម្ដៅ
ប្រសិនបើអ្នកក្រោមមកជាមួយអាការៈរមួលក្រពើ ចូរដាក់កន្សែងក្ដៅ ឬបន្ទះស្អំកម្ដៅលើតំបន់ដែលទទួលរងផលប៉ះពាល់។ សូម្បីតែដកទឹកក្ដៅឧណ្ហៗក៏មានប្រសិទ្ធភាពប្រសើរណាស់ដែរ។ ទោះជាយ៉ាងមិនត្រូវប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។ ប្រសិនបើអ្នកងាយជួបប្រទះអាការៈរមួលក្រពើ ចូរព្យាយាមងូតទឹកក្ដៅឧណ្ហដើម្បីផ្ដល់ភាពធូរស្បើយដល់សាច់ដុំ។
២. ម៉ាស្សា
ជាធម្មតានៅពេលសាច់ដុំរមួល គឺវាមិនអាចទទួលបានលំហូរឈាមគ្រប់គ្រាន់ឡើយជាហេតុនាំអោយខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមសំខាន់ៗ។ ការម៉ាស្សាអាចស្ដារលំហូរឈាមប្រក្រតីឡើងវិញ សម្រួលសាច់ដុំ និងបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស។
៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់កំឡុងពេលព្រឹកនិងថ្ងៃ
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ពិតជាអាចជួយទប់ស្កាត់អាការៈរមួលក្រពើបានយ៉ាងប្រសើរ។ ក៏ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ សាច់ដុំគឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីកន្ត្រាក់និងសម្រាកដោយត្រឹមត្រូវគ្មានបញ្ហាខុសប្រក្រតី។ នេះហើយជាមូលហេតុដែលហានិភ័យនៃបញ្ហារមួលសាច់ដុំកើនឡើងខ្ពស់នៅពេលអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
៤. ក្រោកមកធ្វើចលនាបន្តិច
ការធ្វើចលនា ឬសន្ធឹងសាច់ដុំពិតជាអាចជួយបំបាត់អាការៈឈឺចាប់និងឡើងរឹងរមួលសាច់ដុំគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀម ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយស្រាលៗវិញ។
៥. ធ្វើលំហាត់ប្រាណសន្ធឹងសាច់ដុំជើងមុនពេលចូលគេង
ការធ្វើលំហាត់ប្រាណសន្ធឹងសាច់ដុំពិតជាអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហារមួលសាច់ដុំពេលយប់ ឬមុនពេលគេងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំ៕