រដូវភ្លៀង អាចនាំមកនូវ រឿងល្អ និងអាក្រក់ សម្រាប់ប្រជាជនកម្ពុជា។ រឿងល្អ គឺជាដំណក់ទឹកភ្លៀង សម្រាប់ពលរដ្ឋខ្មែរ ក្នុងការធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ រឿងអាក្រក់នោះគឺថា វាក៏ជាពេលវេលា ដែលកើតមានជំងឺនានាផងដែរ ជាពិសេស ជំងឺគ្រុនផ្តាសាយ។
រដូវធ្លាក់ភ្លៀង ប្រាកដជានាំមកនូវ មេរោគ វីរុស និងបាក់តេរីជាច្រើន ហើយវាក៏គំរាមកំហែង ដល់សុខភាពកូនក្មេង និងមនុស្សចាស់ដែលមាន ប្រព័ន្ធការពាររាងកាយចុះខ្សោយ។
វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីការពារកូនអ្នក ពីជំងឺនានា គឺការពង្រឹងដល់ប្រព័ន្ធការពាររាងកាយ តាមរយៈការញ៉ាំវីតាមីនបន្ថែម ដើម្បីបង្គ្រប់សារធាតុចិញ្ចឹម ដែលកូនអ្នកខ្វះខាត។
ការផ្តល់ចំណីអាហារវិលជុំ ជារឿងពិបាកនឹងធ្វើណាស់ ពីព្រោះកូនក្មេង ចង់ញ៉ាំតែរបស់ដែលគេចូលចិត្តប៉ុណ្ណោះ ដូចជា អាហារលឿនៗ អាហារខ្ចប់ និងអាហារមិនផ្តល់សុខភាពមួយចំនួនទៀត។ ដូច្នេះហើយ ទើបថ្នាំវីតាមីនបន្ថែម ចាំបាច់សម្រាប់ពួកគេ។
ប៉ុន្តែ ឪពុកម្តាយគ្រប់រូប គូរចងចាំថា កូនអ្នកខុសប្លែកពីកូនអ្នកដ៏ទៃ ដូច្នេះ មុននឹងប្រើថ្នាំវីតាមីនបន្ថែម អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យ មិនមែនប្រើតាមគេតាមឯងនោះទេ ពីព្រោះមានតែគ្រូពេទ្យជំនាញទេ ទើបដឹងថា វីតាមីនប្រភេទណា ដែលល្អបំផុតសម្រាប់អ្នក។
យ៉ាងណាមិញ ពពួកវីតាមីន ដែលអ្នកនឹងប្រើ ត្រូវតែមានស្លាកសញ្ញា និងតម្លៃសមរម្យ៕