ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាក្លៀកខ្មៅអាចនាំឱ្យអ្នកបាត់បង់ទំនុកចិត្តលើសខ្លួនឯងនិងមានអារម្មណ៍ខ្មាសអៀនមិនហ៊ានពាក់អាវដៃខ្លី ឬវាលក្លៀក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយឱ្យក្លៀកស ៖
១. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ក្រូចឆ្មារ ១ បន្ទះក្រាស់ រួចយកមកដុសក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តជាប្រចាំ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដើម្បីទប់ស្កាត់ភាពស្ងួត។ អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ជាមួយស្ករសដើម្បីប្រើប្រាស់ជាស្ក្រាប់បែបធម្មជាតិកម្ចាត់កោសិកាងាប់ៗដែលបង្កបញ្ហាស្បែកក្លៀកខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាល្បាយក្រោមក្លៀកដោយចលនាបែបរង្វង់សម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។ អ្នកក៏អាចលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅរមៀតឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
២. ត្រសក់
ប្រើប្រាស់បន្ទះត្រសក់មួយចំនួនមកដុសម៉ាស្សាត្រង់ក្លៀកដែលខ្មៅ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកអនុវត្តសារឡើងវិញឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់តែម្ដងក៏បាន។
៣. ដំឡូងបារាំង
ជាដំឡូងត្រូវលាងដំឡូងបារាំងឱ្យស្អាតជាមុនសិន (ចិតសំបក ឬមិនចិតសំបកក៏បាន)។ បន្ទាប់មកសឹមហាន់ជាបន្ទះស្ដើងៗ រួចប្រើម៉ាស្សាក្រោមក្លៀក និងរងចាំសម្រាប់រយៈពេល ៣០នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ វិធីប្រើម្យ៉ាងទៀតនោះ គឺកិនដំឡូងបារាំងស្រស់ រួចពូតយកទឹកស្រស់ៗ ហើយប្រើដុសខាត់ស្បែកក្លៀកថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ចៀសវាងប្រើប្រាស់រ៉ូលអនលាបក្លៀកនៅថ្ងៃបន្ទាប់។ ដើម្បីទទួលបានលទ្ធផលឆាប់រហ័សចូរអនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ២ ទៅ ៣សប្តាហ៍៕