ស្ត្រីដែលចាក់វ៉ាក់សាំងនឹងអាចមានការប្រែប្រួលឈាមរដូវ។ នេះបើយោងតាមសេចក្តីរាយការណ៍ ព័ត៌មានរបស់សារព័ត៌មានប៊ីប៊ីស៊ីរបស់អង់គ្លេស។
ប៉ុន្តែផលប៉ះពាល់ចំពោះឈាមរដូវនេះគឺជាផលប៉ះពាល់រយះពេលខ្លីប៉ុណ្ណោះ។ គេរាយការណ៍ ថាស្ត្រីដែលចាក់វ៉ាក់សាំងអាចនឹងមានឈាមរដូវច្រើនជាងធម្មតា។
សារព័ត៌មានប៊ីប៊ីស៊ីបានរាយការណ៍ថាស្ត្រីជាច្រើនបានចែករំលែកបទពិសោធន៍នៃការមានឈាមរដូវច្រើនជាងធម្មតា បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង។ ប៉ុន្តែអ្នកជំនាញបាននិយាយថា នេះមិនមែនជារឿង អ្វីដែលត្រូវបារម្ភនោះទេ ពីព្រោះវាគ្រាន់តែផលរំខានរយះពេលខ្លីដែលបណ្តាលមកពីវ៉ាក់សាំងប៉ុណ្ណោះ។ រោគសញ្ញានេះវានឹងបាត់ទៅវិញ។
ដូច្នេះស្ត្រីគ្រប់រូបមិនគួរភ័យស្លន់ស្លោរឡើយ បើសិនជាមានឈាមរដូវច្រើនជាងធម្មតា បន្ទាប់ពី បានចាក់វ៉ាក់សាំង។
ជាទូទៅវ៉ាក់សាំងកូវីដច្រើននាំអោយមានផលវិបាកដូចជាក្តៅខ្លួន ឈឺក្បាល ឈឺនៅកន្លែងចាក់ជាដើម៕