ចង់កម្ចាត់មុនលើថ្ងាសមិនពិបាកសោះឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិកម្ចាត់មុនលើថ្ងាសឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុន និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមឆៅ ១ ស្លាបព្រាបាយក្នុងទឹកធម្មតា ៣ស្លាបព្រាបាយ។ កូរលាយឱ្យសព្វ សឹមលាបប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកល្បាយលើមុនថ្ងាស និងរងចាំសម្រាប់រយៈពេលពេញមួយយប់។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ និងអនុវត្តសារឡើងវិញម្ដងក្នុងមួយថ្ងៃ ឬឆ្លាស់គ្នារាល់ថ្ងៃជាការស្រេច។ អ្នកចាំបាច់ត្រូវលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាសិន សឹមប្រើប្រាស់លើស្បែកដើម្បីចៀសវាងការរលាក។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗ ១ស្លាបព្រាកាហ្វេក្នុងទឹកធម្មតាពី ២ ទៅ ៣ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ ប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយនិងលាបលើមុនថ្ងាស។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗរាល់ថ្ងៃផងដែរ។ មិនគួរប្រើប្រាស់រូបមន្តនេះឡើយប្រសិនបើអ្នកប្រតិកម្ម ឬអាឡែកស៊ីជាមួយទឹកក្រូចឆ្មារ។ កុំភ្លេចប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃផងមុនពេលចេញក្រៅ។
៤. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកថង់តែបៃតងតូចៗដែលឆុងរួចទៅដាក់ក្លាសេ ឬទុកក្នុងទូរទឹកកកមួយស្របក់សិន។ បន្ទាប់មកសឹមប្រើថង់តែបៃតងត្រជាក់ៗនេះស្អំលើមុនថ្ងាស។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំឆៅបន្តិចលើមុនថ្ងាស និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៦. ប៉េងប៉ោះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ប៉េងប៉ោះ ១ផ្លែជា ២កំណាត់ បន្ទាប់មកសឹមប្រើប្រាស់វាដុសលើថ្ងាសដែលមានបញ្ហាមុន។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ៕