ស្ថានភាពកូវីដ១៩នៅប្រទេសថៃបានកាន់តែធ្ងន់ទៅដោយអ្នកឆ្លងបានឡើងដល់ជាង១៥០០០នាក់ក្នុងមួយថ្ងៃ ចំណែកប្រទេសវៀតណាមឯណោះវិញក៏កំពុងរង ការវាយប្រហារខ្លាំង ឡើងៗដោយសារកូវីដ១៩ ផងដែរ។ ចំនួនអ្នកឆ្លងថ្មីក្នុងមួយថ្ងៃនៅក្នុងប្រទេសនេះបានឡើងដល់៨០០០នាក់។
នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៦ខែកក្កដា។
ស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសថៃបាននាំអោយមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ឋ។ ចំណែកស្ថានភាពធ្ងន់ធ្ងរនៃកូវីដ១៩នៅប្រទេសវៀតណាមវិញបានបង្ខំអោយ រដ្ឋាភិបាលវៀតណាមសម្រេចបិទខ្ទប់ទីក្រុងហាណូយចំនួន១៥ថ្ងៃ។
ចំណែកប្រទេសកម្ពុជាវិញហាក់ដូចជារៀងធូរបន្តិចដោយចំនួនឆ្លងបានធ្លាក់ចុះមកនៅត្រឹម៧៧៨នាក់ក្នុងមួយថ្ងៃដោយជាងពាក់កណ្តាលជាករណីនាំចូលដែលមានចំនួន៤៧៥នាក់។
តួលេខនេះបានបង្ហាញថាបើកម្ពូជាប្រហែសនឹងអាចមានស្ថានភាពធ្ងន់ធ្ងរដូចប្រទេសជិតខាង។ វាក៏បាន បង្ហាញថាកម្ពុជាត្រូវតែប្រយ័ត្នអោយមែនទែនករណីនាំចូលកូវីដ១៩មកពីប្រទេសថៃ។
ស្ថានភាពនៅថៃធ្ងន់ធ្ងរត្រូវបានបន្ទោសទៅលើភាពយឺតយ៉ាវក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាជន។
កម្ពុជាមានសំណាងដែលមានវ៉ាក់សាំងចាក់បានច្រើនដល់ប្រជាជនហើយវាអាចនឹងជួយទប់ការឆ្លងនិងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕