ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង នៅថ្ងៃនេះ ដោយបានបង្ហាញពីទន្និន័យនៃវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា(B.1.617.2 (Delta)) បានរកឃើញចំនួន ៣៩ករណី(ស្រី ១៩នាក់) ក្នុងនោះជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់(ស្រី១១នាក់) បុគ្គលិកសុខាភិបាល ចំនួន៤នាក់ (ស្រី១នាក់) និងពលរដ្ឋក្នុងសហគមន៍ប៉ះពាល់ ចំនួន៦នាក់(ស្រី៣នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលមិនប៉ះពាល់ផ្ទាល់ចំនួន៨នាក់(ស្រី៤នាក់) នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ នឹងទី២៥ ខែកក្កដា ឆ្នាំ២០២១។
គិតចាប់ពីថ្ងៃទី៣១ មីនា ២០២១ ដល់ថ្ងៃទី២៥ កក្កដា ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា (Delta) សរុបចំនួន ១១៤ នាក់(ស្រី៥៩នាក់) ហើយ។
តាមប្រភពដដែលបានបន្តថា ក្រសួងសុខាភិបាលបានសង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំគ្នា។ អាស្រ័យហេតុនេះសូមមេត្តាបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ដាច់ខាត ៣កុំ ៣ការពារ ដែលបានដាក់ចេញដោយរដ្ឋាភិបាល ឲ្យបានម៉ត់ចត់ទាំងអស់ដើម្បីខ្លួនឯង គ្រួសារ នឹងសង្គមជាតិ៕