ដឹងទេថាផ្លែឈើអ្វីខ្លះអាចជួយឱ្យស្រកទម្ងន់និងបង្រួមទំហំចង្កេះរបស់អ្នកបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើទាំងនោះ ៖
១. ឪឡឹក
ឪឡឹកមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេលជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ។
២. ផ្លែចេក
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៣. ផ្លែប៉េស
បរិមាណខ្ពស់នៃជាតិទឹកនិងជាតិសសៃក្នុងផ្លែប៉េសអាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ការធាត់លើសទម្ងន់ ក៏ដូចជាដោះស្រាយបញ្ហាទល់លាមកបានយ៉ាងប្រសើរផងដែរ។ ជាតិសសៃក្នុងផ្លែប៉េសក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។
៤. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹកដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្ថែមពីនេះវាក៏មានលក្ខណៈសម្បត្តិបង្កើនការដុតបំផ្លាញកាឡូរីដែលលើសបានយ៉ាងប្រសើរផងដែរ។
៥. ផ្លែឈើរី
មានផ្ទុកសារធាតុ anthocyanins ដែលជួយកាត់បន្ថយការរលាកនិងកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ៕