ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះអនុញ្ញាតអោយក្រុមហ៊ុនឯកជនមានសិទ្ឋនៅក្នុងការនាំចូលវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដើម្បីលក់និងបំពេញសេចក្តីត្រូវការជូនដល់ប្រជាជនកម្ពុជាដែលចង់បានជម្រើសវ៉ាក់សាំងដែលខ្លួនចង់ចាក់។
វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក រួមមាន AstraZeneca, Johnson Johnson, Moderna, Pfizer, Sinopharm និង Sinovac។
ដំណឹងនេះមានន័យថាប្រជាជនកម្ពុជានឹងមានសិទ្ឋិជ្រើសរើកវ៉ាក់សាំងដែលខ្លួនចង់ចាក់នៅតាមគ្លីនិកឬក៏មន្ទីរពេទ្យឯកជនដោយចំណាយលុយផ្ទាល់ខ្លួន។
ក្រសួងក៏បានណែនាំអោយការចែកចាយនិងផ្តល់សេវាវ៉ាក់សាំងនេះធ្វើអោយបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដូចជាការដឹកជញ្ជូន ការថែរក្សា និង ការស្តុកវ៉ាក់សាំងអោយបានត្រឹមត្រូវដើម្បីធានា ប្រសិទ្ឋភាព របស់វា។
ការសម្រេចចិត្តនេះនឹងធ្វើអោយផែនការនៃការចាក់វ៉ាក់សាំងកាន់តែទូលំទូលាយនិងកាន់តែមានជម្រើសច្រើនសម្រាប់ប្រជាជនកម្ពុជា។ ដូច្នេះ វានឹងជាចំណែកមួយជួយដល់យុួទ្ឋនាការប្រឆាំងនឹងការឆ្លង រាលដាលមេរោគកូវីដ១៩ផងដែរ៕