ថ្នាំស្រកទម្ងន់នៅទីនេះ សំដៅដល់ការប្រើទម្លាប់ប្រចាំថ្ងៃដើម្បីធ្វើឲ្យរាងស្អាត។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យរាងអ្នកស្គម ហើយស្អាត អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. នៅមុនពេលដែលអ្នកពិសារបាយជារៀងរាល់ពេល អ្នកគួរតែញ៉ាំទឹកចំនួនមួយកែវជាមុនសិន ដោយអ្នកអាចអនុវត្តតាមវិធីនេះចំនួន៣ខែ នោះអ្នកនឹងអាចឃើញលទ្ធផល។ ការញ៉ាំទឹកមុនបាយនេះ អាចជួយធ្វើឲ្យអ្នកមិនមានអារម្មណ៍ថាឃ្លានខ្លាំងនោះទេ ដូចនេះ អ្នកនឹងមិនពិសារម្ហូបច្រើនឡើយ។
2. អ្នកគួរតែរក្សាទម្លាប់ដែលពិសារបាយទៀងពេល ព្រោះនៅពេលដែលអ្នកបរិភោគទៀងពេល នោះរាងអ្នកនឹងស្អាត ហើយសុខភាពអ្នកក៏ល្អផងដែរ។ ផ្ទុយទៅវិញ បើអ្នកមិនបរិភោគបាយ ដើម្បីចង់ឲ្យរាងស្អាត នោះអ្នកនឹងអាចមានសភាពដូចខ្មោចបាន ដោយរូបរាងក៏មិនស្អាត ហើយសុខភាពក៏ទ្រុឌទ្រោម។
3. អ្នកអាចញ៉ាំតែបៃតងចំនួន៤កែវក្នុងមួយថ្ងៃ ព្រោះវាអាចជួយធ្វើឲ្យអ្នកមានសម្ជស្សស្អាត ជួយទប់ទល់នឹងជំងឺមហារីក ថែមទាំងជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយអ្នកទៀតផង។ អ្នកនឹងអាចឃើញលទ្ធផលក្នុងរយៈពេល១២អាទិត្យ។
4. អ្នកអាចប្រើចានចង្កឹះតូច ឬចានទាបតូចដើម្បីញ៉ាំបាយបាន ព្រោះវាអាចជួយធ្វើឲ្យខួរក្បាលអ្នកគិតថា អ្នកនឹងអាចបរិភោគច្រើន។ ដូចនេះ អ្នកនឹងអាចមានរាងស្អាតជាមិនខានឡើយក្រោយពេលដែលប្រើវិធីនេះ។
5. អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ហើយគេងឲ្យបានគ្រប់ ទើបអាចជួយឲ្យអ្នកមានរាងដែលអ្នកចង់បាន។
6. អ្នកគួរតែដើរឲ្យបានច្រើន ដោយធ្វើយ៉ាងណាអ្នកអាចដើរបាន៣ដងក្នុងមួយអាទិត្យ ដោយក្នុងម្តងត្រូវតែឲ្យបាន២០នាទីឡើងលើ។ ការដើរនេះ នឹងអាចជួយរំលាយខ្លាញ់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចសម្រកទម្ងន់បានសម្រេច។
7. នៅមុនពេលដែលអ្នកចូលគេងចំនួន៥ម៉ោង អ្នកគួរតែផ្អាក់កុំពិសារអាហារផ្សេងៗឲ្យសោះ ដើម្បីអាចជួយដល់ការស្រកទម្ងន់នេះបានសម្រេច។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីជួយអ្នកឲ្យជោគជ័យក្នុងការស្រកទម្ងន់៕