ហើមអញ្ចាញធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិដោះស្រាយបញ្ហាហើមអញ្ចាញឆាប់រហ័ស ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹក ១កែវ។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះសម្រាប់ខ្ពុរមាត់។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. ទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ផ្លែក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះម្ដងបន្តិចៗរហូតដល់អស់។ អ្នកលាងសម្អាតមាត់ចេញជាមួយទឹកធម្មតានៅរយៈពេលពី ២ ទៅ ៣ នាទីក្រោយ។ អនុវត្តឱ្យបានម្ដង ឬ ២ ដងក្នុងមួយថ្ងៃ។
៣. ទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មានវិនាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ប្រទាលកន្ទុយក្រពើ
ប្រើម្រាមដៃដុសធ្មេញនិងអញ្ចាញជាមួយជែលប្រទាលកន្ទុយក្រពើ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៥. អំបិលលាយខ្ញី
កិនច្របាច់ខ្ញីឱ្យម៉ដ្ឋដើម្បីពូតយកទឹក។ បន្ថែមអំបិលមួយចិបចូលក្នុងទឹកខ្ញី ១ ស្លាបព្រាកាហ្វេ។ កូរឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាលើអញ្ចាញធ្មេញដែលហើម។ អនុវត្តឱ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៦. ម្សៅ Baking soda
លាយម្សៅ baking soda ជាមួយទឹករហូតដល់ក្លាយជាល្បាយខាប់ៗ។ ប្រើចុងម្រាមដៃលាបល្បាយលើអញ្ចាញដែលហើម ហើយម៉ាស្សាថ្នមៗ។ ចុងក្រោយខ្ពុរសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។
- គន្លឹះទប់ស្កាត់អាការៈហើមនិងហូរឈាមអញ្ចាញធ្មេញ
– ប្រើប្រាស់ថ្នាំដុសធ្មេញនិងទឹកខ្ពុរមាត់ដែលមិនបង្កអាការៈរលាក ឬមានកម្រិតស្រាល ប៉ុន្តែមានប្រសិទ្ធភាព។
– ដុសធ្មេញឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ខណៈដែលអនាម័យមាត់ធ្មេញល្អ គឺជាវិធីដ៏ប្រសើរដើម្បីទប់ស្កាត់បញ្ហាមាត់ធ្មេញ ពិសេសជំងឺរលាកអញ្ចាញធ្មេញ។
– កម្រិត ឬចៀសវាងការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ រួមបញ្ចូលទាំងភេសជ្ជៈមានផ្ទុកជាតិស្ករសិប្បនិម្មត្តិនិងពណ៌បន្ថែម។
– ចៀសវាងការជក់បារីនិងទទួលទានគ្រឿងស្រវឹងផង ខណៈដែលវាអាចបង្កឱ្យអញ្ចាញធ្មេញកាន់តែរលាកនិងមានបញ្ហាផ្សេងៗថែមទៀត។
– ប្រកាន់ខ្ជាប់នឹងរបបអាហារមានតុល្យភាពល្អដែលមានផ្ទុកវីតាមីននិងសារធាតុចិញ្ចឹមផ្សេងៗដែលល្អសម្រាប់សុខភាពអញ្ចាញធ្មេញ៕