បញ្ហាស្បែកស្រអាប់មិនទោះជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានប៉េងប៉ោះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប៉េងប៉ោះអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសម្រស់របស់អ្នក? ខាងក្រោមវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះថែរក្សាសម្រស់ ៖
១. ប៉េងប៉ោះលាយផ្លែបឺរ
រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើស្បែកនិងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ប៉េងប៉ោះ យ៉ាអួរ និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ប៉េងប៉ោះ ១ ផ្លែ រួចច្របាច់យកទឹក។ លាយទឹកប៉េងប៉ោះស្រស់នេះជាមួយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរសុទ្ធ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ប៉េងប៉ោះនិងជែលប្រទាលកន្ទុយក្រពើស្រស់
រូបមន្តនេះជួយកម្ចាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ពី ២ ទៅ ៣ ដំណក់ជាមួយទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញ។
៤. ប៉េងប៉ោះ, ប្រេងដូង និងយ៉ាអួរ
រុបមន្តនេះសាកសមសម្រាប់ខាត់ស្បែកកម្ចាត់រាល់កោសិកាងាប់ៗ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងប៉ោះម្ខាងឱ្យម៉ដ្ឋ បន្ទាប់មកសឹមលាយប្រេងដូង ១ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៥. ប៉េងប៉ោះនិងស្ករស
រូបមន្តសម្រាប់ស្បែកមុខសភ្លឺថ្លា។ ដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកប៉េងប៉ោះចេញសិន។ បន្ទាប់មកកិនវាឱ្យម៉ដ្ឋខាប់ៗ រួចលាយជាមួយស្ករសចំនួនសមល្មម។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៦. ប៉េងប៉ោះ ទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ជាមួយទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត ព្រមទាំងតំបន់-ក។ ទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។
៧. ប៉េងប៉ោះនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬកៀបផ្លែប៉េងប៉ោះយកទឹកចំនួន ២ ស្លាបព្រាបាយ បន្ទាប់មកលាយទឹកឃ្មុំ ២ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលលាងសម្អាតរួច និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។
៨. ប៉េងប៉ោះ និងផ្លែល្ហុង
រូបមន្តនេះសាកសមសម្រាប់កម្ចាត់មុន និងបន្ថយស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ប៉េងប៉ោះដែលកិនម៉ដ្ឋ ២ស្លាបព្រាបាយជាមួយល្ហុងដែលកិនម៉ដ្ឋ ២ស្លាបព្រាបាយ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ សឹមលាបលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៩. ប៉េងប៉ោះ និងផ្លែចេក
រូបមន្តនេះសាកសមសម្រាប់កម្ចាត់ស្នាមអ៊ុចខ្មៅ, ផ្ដល់សំណើមនិងសារធាតុចិញ្ចឹមដល់ស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ប៉េងប៉ោះដែលកិនម៉ដ្ឋពី ១ ទៅ ២ស្លាបព្រាបាយជាមួយចេកដែលកិនម៉ដ្ឋ ២ស្លាបព្រាបាយ។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញ ២ដងក្នុងមួយសប្តាហ៍៕