ការអស់កម្លាំងគឺជាបញ្ហាញឹកញាប់មួយសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ដោយសារតែកើតស្រែង។ តាមការសិក្សាមួយចំនួនបានបញ្ជាក់ថា ពាក់កណ្តាលនៃអ្នកជំងឺរលាកសន្លាក់ដោយសារតែជំងឺស្រែង គឺមានបញ្ហាអស់កម្លាំងពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
- ចូរហាត់ប្រាណជាទៀងទាត់ដើម្បីជួយបំបាត់ការឈឺចាប់ និងបង្កើនថាមពលក្នុងខ្លួន
- ចូរញ៉ាំអាហារសម្បូរជីវជាតិ របបអាហារមានតុល្យភាព
- ចូរគេងឲ្យបានគ្រប់គ្រាន់។ បើសិនជាអ្នកមានបញ្ហានៃការគេង ចូរស្វែងរកការព្យាបាល
- ចូរធ្វើអ្វីដែលមានអតិភាពមុនគេ និងធ្វើមួយៗ កុំប្រញ៉ាប់ខ្លាំងពេក៕