វ៉ាក់សាំងចនសាន់ ចនសាន់ Johnson Johnson របស់អាមេរិក ដែលនឹងដឹកមកដល់ កម្ពុជានៅថ្ងៃស្អែកទី៣០ខែកក្កដាត្រូវបានគេស្រាវ ជ្រាវថាមានប្រសិទ្ឋភាពខ្លាំង នៅក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ហើយវាមានប្រសិទ្ឋភាព រហូតដល់៨ខែ។
នេះបើយោងតាមការផ្សព្វផ្សាយអំពីការសិក្សាស្រាវជ្រាវទៅលើវ៉ាក់សាំង Johnson Johnson នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាននោះបានអោយដឹងថាការចាក់វ៉ាក់សាំង Johnson Johnson តែមួយដូសគឺមានប្រសិទ្ឋភាពខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងថ្មីDelta និង មេរោគបំប្លែងថ្មីផ្សេងទៀតនៃកូវីដ១៩។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកបាននិយាយថាគ្មាននរណាម្នាក់បានស្លាប់ឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំង Johnson Johnson រយះពេលបួនសប្តាហ៍ហើយ។ ចំណែករដ្ឋបាលឪសថនិងចំណីរអាហារអាមេរិកវិញបានអោយដឹងថាវ៉ាក់សាំងនេះមានប្រសិទ្ឋភាពរហូតដល់៨៥ភាគរយការពារមនុស្សមិនអោយធ្លាក់ក្នុងសភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីវ៉ាក់សាំងនេះក៏អាចបង្កផលប៉ះពាល់ធ្វើអោយមានកំណកឈាមក្នុងសរសៃរឈាមដែលជាស្ថានភាពដ៏គ្រោះថ្នាក់និងអាចធ្វើអោយមានការប៉ះពាល់ដល់ប្រព័ន្ឋសរសៃប្រសាទផងដែរ។ ប៉ុន្តែផលប៉ះពាល់នេះមានតិចតួចបំផុតដោយមានតែប៉ុន្មាន នាក់ប៉ុណ្ណោះក្នុងចំណោម១លាននាក់។ ដូច្នេះផលប្រយោជន៍របស់វាមានភាពលើសលុបខ្លាំងបំផុត បើធៀបនឹងផលប៉ះពាល់៕