ការដែលទទួលបានជីវជាតិជាច្រើនពីររបបអាហារ ជាពិសេសជីវជាតិដែលរាងកាយត្រូវការគឺជារឿងសំខាន់ណាស់ ជាពិសេសបើសិនជាអ្នកជាមនុស្សញ៉ាំអាហារបួស។ ដើម្បីទទួលបានជីវជាតិទៅតាមតម្រូវការ ខ្ញុំសូមណែនាំវិធីសាស្រ្តដូចខាងក្រោមនេះ៖
- ចូរញ៉ាំអាហារណាដែលមានជាតិកាលស្យូមឲ្យបានច្រើនតាមរយៈផលិតផលធ្វើពីទឹកដោះគោ ផលិតផលចេញពីរុក្ខជាតិ ផ្លែអាលម៉ុន បន្លែពណ៌បៃតង ប្រូខូលី និងសណ្តែក
- ចូរញ៉ាំអាហារមានជាតិដែកតាមរយៈ សណ្តែក សណ្តែកសៀង ស៊ុត និងបន្លែពណ៌បៃតងចាស់។ ចូរញ៉ាំអាហារសម្បូរវីតាមីន C បន្ថែមព្រោះវានឹងជួយជំរុញដល់ការបឺតស្រូបជាតិដែក
- ចូរញ៉ាំប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ពី ស៊ុត ផលិតផលធ្វើពីទឹកដោះគោ ផលិតផលធ្វើពីសណ្តែកសៀង សណ្តែកដី និងគ្រាប់ធញ្ញជាតិ
- ចូរញ៉ាំវីតាមីន B12 ឲ្យបានគ្រប់គ្រាន់តាមរយៈស៊ុត និងផលិតផលធ្វើពីទឹកដោះគោ។ បើសិនជាអ្នកញ៉ាំអាហារបួស ចូរញ៉ាំថ្នាំបំប៉ន ឬញ៉ាំអាហារមានជាតិដែកឲ្យបានគ្រប់គ្រាន់ផង
- ចូរញ៉ាំវីតាមីន D តាមរយៈផលិតផលធ្វើពីទឹកដោគោ ស៊ុត និងគ្រាប់ធញ្ញជាតិ ទឹកផ្លែឈើ និងទឹកសណ្តែកសៀង។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំបំប៉នបើសិនជាអ្នកមិនទទួលបានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងមិនបានញ៉ាំអាហារធ្វើពីទឹកដោះគោគ្រប់គ្រាន់ទេ៕