ទារកអាយុចន្លោះ ១ ទៅ ២ឆ្នាំ គឺចាប់ផ្តើមមានភាពរឹងមាំសាច់ដុំប្រអប់ដៃ ហើយក៏អាចប្រើដៃដើម្បីធ្វើការងារអ្វីដែលថ្មីៗក្នុងជីវិតគេដែរ។ ដើម្បីជួយដល់ដំណើរការណ៍រឹងមាំដៃរបស់គេ ឪពុកម្តាយអាចធ្វើដូចខាងក្រោមនេះបាន៖
- បង្ហាញឲ្យកូនអ្នកឃើញអំពីរបៀបបត់ក្រដាស
- ចូរឲ្យកូនអ្នកលេងជាមួយនឹងរបស់លេង ដែលតម្រូវឲ្យដាក់របស់លេងចូលទៅក្នុងប្រហោងទៅតាមរូបរាងរបស់ប្រហោងនោះ
- ចូរឲ្យកូនអ្នកលេងរបស់លេងបែបសង់ផ្ទះ
- ចូរឲ្យកូនលេងរបស់លេងដែលបំបែកពីធំទៅតូចៗ និងរៀបវាឲ្យក្លាយជារបស់ធំវិញ
- ចូរឲ្យកូនប្រើប្រាស់ប្រភេទដីឥតសម្រាប់ក្មេងលេង ក្នុងការបង្កើតជារូបរាងផ្សេងៗគ្នា៕