ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលទឹកដូងអាចផ្តល់ឲ្យអ្នកយ៉ាងច្រើន។ តើមានអ្វីខ្លះទៅ?
- វានឹងជួយការពារអ្នកពីជំងឺមហារីក ដូចជា ៖ ជំងឺមហារីកសុដន់ ឬមហារីកពោះវៀនធំផងដែរ។
- វានឹងជួយផ្តល់ថាមពលដល់រាងកាយអ្នកច្រើន។
- វានឹងជួយរំលាយអាហារ ព្រមទាំងជួយស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយ។
- វានឹងជួយបង្កើនកាល់ស្យូម និងម៉ាញ៉េស្យូមសម្រាប់ការពារឆ្អឹង និងធ្មេញរបស់អ្នក។
- វានឹងជួយការពារមិនឲ្យឆ្អឹងអ្នកពុកឡើយ។
- វានឹងជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការស្រួល។
- វានឹងជួយការពារប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ។ ថែមទាំងជួយការពារបេះដូងអ្នកឲ្យមានសុខភាពល្អទៀតផង។
- វាក៏អាចជួយការពារធ្មេញអ្នកមិនឲ្យដង្កូវស៊ីដែរ។
- ជាពិសេស វានឹងជួយព្យាបាលជំងឺគ្រួសក្នុងតម្រង់នោមផងដែរ។
- វានឹងជួយការពារស្បែកអ្នកឲ្យនៅក្មេង ហើយមិនងាយជ្រួញផងដែរ៕