យុវវ័យភាគច្រើនចូលចិត្តលេងឆាតជាមួយមិត្តភក្តិរបស់ពួកគេនៅតាមបណ្តាញសង្គម ប៉ុន្តែវាអាស្រ័យទៅតាមឪពុកម្តាយដែរ ថាតើពួកគេមានបានពន្យល់ណែនាំអំពីការប្រើប្រាស់បណ្តាញសង្គមនេះឲ្យប្រើប្រាស់យ៉ាងសមរម្យឬអត់ទេ។ ខាងក្រោមនេះគឺជាការណែនាំបន្ថែមដែលឪពុកម្តាយគួរតែព្យាយាមធ្វើបន្ថែម៖
- ចូរប្រាកដថា កូនអ្នកបានផ្តល់តែព័ត៌មានដែលគេត្រូវការនៅពេលដែលបំពេញប្រវត្តខ្លះៗក្នុង Profile និងមិនបាច់សរសេរទេបើសិនជាគេដាក់ថា Optional។ កូនអ្នកមិនគួរណាដាក់បញ្ចូលនូវអាសយដ្ឋាន ឬលេខទូរស័ព្ទទេ។
- តើកូនអ្នកបានធ្វើការបង្ហាញ Profile សម្រាប់តែមិត្តភក្តិឬអត់
- កូនអ្នកគួរតែមានមិត្តភក្តិជា Friends នៅខាងក្រៅប៉ុណ្ណោះបានហើយ
- ចូរលើកទឹកចិត្តកូនអ្នក Post អ្វីដែលស្ថិតក្នុងរូបភាពសមរម្យ និងមិនបង្ហាញអំពីអ្វីដែលជាអាថ៌កំបាំងឡើយ៕