នៅលើលោកនេះគ្មាននរណាម្នាក់មិនមានភាពស្រ្តេសក្នុងជីវិតឡើយ។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចត្រូវបានបង្កើតឡើងដើម្បីបន្ថយឱកាសនៃការស្រ្តេសបានដែរ។ តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?
- ហាត់ប្រាណជាទៀងទាត់ ឬជារៀងរាល់ថ្ងៃបើសិនជាអាច
- ចូរញ៉ាំអាហារសម្បូរជីវជាតិជាទៀងទាត់
- គេងឲ្យបានច្រើន
- ធ្វើការពុតពែនខ្លួន ដកដង្ហើមជ្រៅៗ ឬអនុវត្តវិធីបន្ធូរអារម្មណ៍
- កុំខ្វល់អំពីរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន និងមិនបាច់បារម្ភច្រើនពេកអំពីរឿងតូចតាចឡើយ
- ត្រៀមខ្លួនឲ្យបានច្រើនបំផុតចំពោះភាពពិបាកទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខ
- រក្សាឲ្យបាននូវឥរិយាបទវិជ្ជមាន
- ចូរស្វែងរកមិត្តភក្តិ ឬមនុស្សដែលអ្នកស្រឡាញ់ដើម្បីនិយាយនូវអ្វីដែលអ្នកកំពុងតែមានក្នុងចិត្ត
- មិនត្រូវបង្ខំខ្លួនឯងពេកទេ ហើយក៏មិនបាច់ភ័យក្នុងការនិយាយថា ទេ នៅពេលចាំបាច់ដែរ
- បង្កើតគោលដៅរបស់ខ្លួន ប៉ុន្តែត្រូវតែធ្វើឲ្យវាមានភាពជាក់លាក់ដែរ
- ចូរប្រើពេលវេលាលេងសប្បាយៗឲ្យបានច្រើន៕