អ្នកទាំងអស់គ្នាទំនងជាដឹងហើយថាអាហារ និងភេសជ្ជៈមានជាតិផ្អែមអ្វីខ្លះដែលបង្កគ្រោះថ្នាក់ដល់ធ្មេញ ប៉ុន្តែវាក៏មានរឿងជាច្រើនដើម្បីអាចការពារភាពសរស្អាតរបស់ធ្មេញអ្នកបានដែរ។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលផ្ទុកទៅដោយជីវជាតិ និងអាចជួយធ្វើឲ្យធ្មេញកាន់តែរឹងមាំថែមទៀត៖
- ផលិតផលធ្វើពីទឹកដោះគោដូចជា ទឹកដោះគោ និងយ៉ាអួ ដែលសម្បូរទៅដោយជាតិកាលស្យូម
- បន្លែពណ៌បៃតង និងផ្លែអាលម៉ុន ក៏ជាប្រភពនៃជាតិកាលស្យូមដ៏ល្អដែរ
- ស៊ុត ត្រី សាច់ និងសាច់បក្សី គឺសម្បូរទៅដោយជាតិផូសហ្វ័រ
- បន្លែ និងផ្លែឈើជាប្រភពនៃជាតិសរសៃ
- ផ្លែឈើជូរៗសម្បូរទៅដោយវីតាមីន C
- ដំឡូងជ្វា ការ៉ុត បន្លែពណ៌បៃតង និងត្រី គឺជាប្រភពដ៏ល្អមួយនៃវីតាមីន A៕