ការសិក្សាស្រាវជ្រាវបានរកឃើញថាអ្នកស្លាប់ដោយសារកូវីដ១៩រហូតដល់ជាង៩៩ភាគរយ សុទ្ឋតែអ្នកមិនបានចាក់វ៉ាក់សាំងការពារខ្លួន។ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញពីសារសារសំខាន់នៃវ៉ាក់សាំងនៅក្នុងការការពារមនុស្សពីការស្លាប់ ការធ្លាក់ខ្លួនឈឺធ្ងន់ និង ការចូលមន្ទីរពេទ្យដោយសារមេរោគកូវីដ១៩។
ដូច្នេះប្រជាជនកម្ពុជាទាំងអស់គួរតែចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាដើម្បីប្រឆាំងកូវីដ១៩និងដើម្បីជីវិតរបស់ខ្លួនរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់ដល់មនុស្សជាង៧៥ភារយនៃគោលដៅ ដោយបានក្លាយជាប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនបំផុតទីពីរបន្ទាប់ពីសាំងហ្គារពួរនៅក្នុងតំបន់អាស៊ាន។ នៅថ្ងៃទីមួយខែសីហា កម្ពុជានឹងចាប់ផ្តើមយុទ្ខនាការចាក់វ៉ាក់សាំងលើកុមារនិងយុវវ័យ ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ។ ដូច្នេះ ឪពុកម្តាយត្រូវនាំកូនចៅទៅចាក់វ៉ាក់សាំងដើម្បីការពារ សុខភាពនិងជីវិតរបស់ពួកគេ៕