បើសិនជាអ្នក ឬកូនមានជំងឺ អ្នកគួរតែមានវិធីការពារកុំឲ្យជំងឺនេះឆ្លងទៅអ្នកដទៃនៅពេលទៅលេង ឬខ្លួនឯងទៅលេងអាងហែលទឹកសាធារណៈ និងប៉ះពាល់នឹងអ្នកហែលទឹកផ្សេងឡើយ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការថែរក្សាសុខភាពពេលហែលទឹកក្នុងអាង៖
- មិនត្រូវហែលទឹកឡើយបើសិនជាអ្នក ឬកូនមានបញ្ហារាករូស
- ចូរចៀសវាងការលេបទឹកក្នុងអាង
- មុនពេលហែលទឹក ចូរងូតទឹកសម្អាតមេរោគចេញពីរាងកាយឲ្យបានល្អសិន
- បើសិនជាកូនតូចអ្នកនឹងហែលទឹក ចូររៀបចំកាលវិភាគសម្រាប់គេសម្រាកពីហែលទឹកឲ្យបានទៀងទាត់ផង
- ចូរពិនិត្យទៅលើខោទឹកនោមរបស់កូនតូចៗអ្នកជាញឹកញាប់ផង។ ដល់ពេលដែលត្រូវប្តូរ ចូរធ្វើវាឲ្យឆ្ងាយពីអាងហែលទឹកផង៕