បើសិនជាប្រអប់ជើងអ្នកបែកញើសច្រើនគ្រប់ពេល អ្នកប្រហែលមានជំងឺមួយឈ្មោះថា Hyperhidrosis ហើយ។ ខណៈពេលដែលវាមិនបង្ករឿងអ្វីដែលត្រូវបារម្ភ តែអ្នកអាចធ្វើរឿងជាច្រើនដើម្បីកុំឲ្យមានបញ្ហាបែកញើសច្រើនៗបែបនេះបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
- ចូរលាងសម្អាតប្រអប់ជើងរាល់ថ្ងៃ ជាពិសេសចន្លោះម្រាមជើង ជាមួយនឹងសាប៊ូសម្លាប់បាក់តេរី
- ចូរជូតជើងឲ្យស្ងួតល្អ ហើយរោយម្សៅពោត ម្សៅលាបប្រអប់ជើង ឬម្សៅសម្លាប់មេរោគផ្សិតដើម្បីឲ្យជើងនៅស្ងួតល្អ
- ចូរជ្រើសរើសស្រោមជើងដែលធ្វើពីសាច់ក្រណាត់ដើម្បីអាចជប់ញើសចេញពីប្រអប់ជើងបាន។ ចូរចៀសវាងស្រោមជើងដែលធ្វើពីសាច់ក្រណាត់កាតុង ១០០ភាគរយ
- ចូរពាក់ស្បែកជើងដែលធ្វើឡើងមានកន្លែងខ្យល់ចេញចូលចិត្ត
- ចូរដាក់ស្រោមជើងសាគួរបន្ថែមតាមខ្លួន ដើម្បីអាចផ្លាស់ប្តូរនៅពេលត្រូវការ៕