អាមេរិកកំពុងតែប្រឹងបង្កើតអោយបានថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩នៅត្រឹមចុងឆ្នាំ២០២២១នេះ ដោយបានចំណាយលុយជាច្រើនពាន់លានដុល្លារដើម្បីស្រាវជ្រាវ។
ថ្នាំគ្រាប់នោះនឹងក្លាយទៅជាខ្សែត្រៀមទីពីរដើម្បីយកឈ្នះកូវីដ១៩ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របាន បង្កើតវ៉ាក់សាំងរួចហើយ ប៉ុន្តែវាមិនអាចការពារប្រឆាំងកូវីដ១៩បាន១០០ភាគរយ។
វេបសាយទស្សានវដ្តីថែមស៍បានរាយការណ៍ថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បាយដិនបាន អនុម័តលុយ៣២០០លានដុល្លាររួចហើយដើម្បីបង្កើតថ្នាំគ្រាប់ប្រឆាំងវីរុស ដែលអាចលេបនៅផ្ទះដើម្បី ទប់ស្កាត់មិនអោយឈឺធ្ងន់និងស្លាប់ដោយសារកូវីដ១៩។
គេរំពឹងថាថ្នាំគ្រាប់នេះនឹងអាចចេញប្រើបានត្រឹមចុងឆ្នាំ២០២១។ ថ្នាំគ្រាប់នេះនឹងមិនត្រឹមតែជួយដល់អ្នក ដែលមិនហ៊ានចាក់វ៉ាក់សាំងទេ ប៉ុន្តែវាថែមទាំងអាចជួយដល់អ្នកចាក់វ៉ាក់សាំងហើយដែលនៅតែឆ្លង មេរោគកូវីដ១៩ផងដែរ។
គេគិតថាថ្នាំគ្រាប់នោះនឹងកាត់បន្ថយអ្នកឈឺចូលមន្ទីរពេទ្យនិងអ្នកស្លាប់ដោយសារកូវីដ១៩។ វាក៏នឹង ក្លាយជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីប្រយុទ្ឋប្រឆាំងយកឈ្នះការរាត្បាតកូវីដ១៩ទូទាំងពិភពលោកផងដែរ៕