មានសំនួរមកាន់វេបសាសុខភាព health.com.kh ថាតើហេតុអ្វីបានមេរោគបំប្លែងថ្មីដែលតា Delta មានការឆ្លងសាហាវ?
ជាចម្លើយនោះគឺតាមការសិក្សាស្រាវជ្រាវ មេរោគបំប្លែងថ្មីនេះគឺត្រូវការពេលវេលាតែបួនថ្ងៃប៉ុណ្ណោះ ដើម្បីចម្លងមេរោគទៅអ្នកផ្សេង ដោយឡែកមេរោគដើមគឺត្រូវការពេលវេលារហូតដល់៦ថ្ងៃ។ អ្នកផ្ទុកមេរោគ ដែលតាមាន ចំនួនមេរោគច្រើនរហូតដល់ជាង១០០០ដង ច្រើនជាងអ្នកផ្ទុកមេរោគដើម។ ដូូច្នេះ ចំនួនមេរោគច្រើនបែបនេះ ធ្វើអោយវាមានលក្ខណះឆ្លងសាហាវនិងលឿន។
ដោយសារតែវាងាយឆ្លងបែបនេះ ធ្វើអោយអ្នកផ្ទុកមេរោគដែលម្នាក់ អាចចម្លងដល់មនុស្ស រហូតដល់ ៦នាក់ ខណះដែលអ្នកផ្ទុកមេរោគដើមគឺអាចចម្លងមេរោគដល់មនុស្សពីរបីនាក់ប៉ុណ្ណោះជាមធ្យម។ នេះបើផ្អែកលើការសិក្សាស្រាវជ្រាវមួយនៅប្រទេសចិន។ ដោយសារមានការឆ្លងមេរោគច្រើន ដូច្នេះ វានឹងធ្វើអោយមនុស្សស្លាប់ច្រើនដែរ។
ចំណែកតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាគឺលោកស្រីវេជ្ជបណ្ឌិត លីអេឡែន Li Ailan បាន បង្ហាញ ពីការព្រួយបារម្ភអំពីវត្តមានមេរោគដែលតានិងមេរោគបំប្លែងថ្មីផ្សេងៗទៀតនៅកម្ពុជា ដោយ អំពាវនាវអោយប្រជាជនកម្ពុជាទាំងអស់ត្រូវតែរួមគ្មាប្រឆាំងនឹងមេរោគនេះ ដើម្បីចៀសវាងភាពស្តាយ ក្រោយនៅពេលខាងមុខ៕