អ្នកជំងឺឆ្លងកូវីដ១៩ មានហានិភ័យកើតជំងឺស្ទះសរសៃឈាមសាច់ ដុំឈាមបេះដូង និងសរសៃឈាមខួរក្បាល កើនឡើង៣ទៅ៦ដង បើធៀបនឹងអ្នកមិនមានជំងឺកួវីដ១៩។
នេះបើតាមការស្រាវជ្រាវដ៏ធំមួយនៅប្រទេសស៊ុយអែត។ ដូច្នេះ វាមានគ្រោះថ្នាក់ខ្លាំងណាស់ដែល យើង គួរតែជំរុញក្រុមគ្រួសារទាំងអស់អោយទៅចាក់វ៉ាក់សាំងដើម្បីការពារខ្លួនប្រឆាំងនឹងជំងឺនេះ។
គួរបញ្ជាក់ផងដែរ អ្នកជំងឺបេះដូង អ្នកជំងឺលើសឈាម និង អ្នកជំងឺទឹកនោមផ្អែម ត្រូវបានគេចាត់ ទុកថាជាក្រុមងាយរងគ្រោះដោយសារមេរោគកូវីដ១៩។ ដូច្នេះ ពួកគេស្ថិតនៅក្នុងក្រុមដែល ត្រូវចាក់វ៉ាក់មុនគេ។
ចំណែកការសិក្សាស្រាវជ្រាវមួយនៅប្រទេសចិនអោយដឹងថា មេរោគបំប្លែងថ្មីដែលតា គឺត្រូវការពេលវេលាតែបួនថ្ងៃប៉ុណ្ណោះ ដើម្បីចម្លងមេរោគទៅអ្នកផ្សេង ដោយឡែកមេរោគ ដើមគឺត្រូវការពេវលេាលរហូតដល់៦ថ្ងៃ។ អ្នកផ្ទុកមេរោគ ដែលតាមាន ចំនួនមេរោគច្រើនរហូតដល់ជាង១០០០ដង ច្រើនជាងអ្នកផ្ទុកមេរោគដើម។ ដូូច្នេះ ចំនួនមេរោគច្រើនបែបនេះ ធ្វើអោយវាមានលក្ខណះឆ្លងសាហាវនិងលឿន។
ដោយសារតែវាងាយឆ្លងបែបនេះ ធ្វើអោយអ្នកផ្ទុកមេរោគដែលម្នាក់ អាចចម្លងដល់មនុស្ស រហូតដល់ ៦នាក់ ខណះដែលអ្នកផ្ទុកមេរោគដើមគឺអាចចម្លងមេរោគដល់មនុស្សពីរបីនាក់ប៉ុណ្ណោះជាមធ្យម៕