មេរោគបំប្លែងថ្មីដែលតា Delta បានចូលមកវាយប្រហាេដល់ទីក្រុងភ្នំពេញហើយ ដោយបង្កអោយមានការបារម្ភកាន់តែខ្លាំង។
ដូច្នេះ អ្នកនៅភ្នំពេញទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បំផុត។
ក្រសួងសុខាភិបាលបានអោយដឹងនៅថ្ងៃនេះថានៅភ្នំពេញមេរោគថ្មីដែលតា ត្រូវបានរកឃើញនៅ មន្ទីរពេទ្យកាល់ម៉ែត្រ លើអ្នកជំងឺខាងរោគស្ត្រីនិង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបុគ្គលិកអនាម័យ និងអ្នកជំងឺសង្គ្រោះបន្ទាន់ សរុប ៣ នាក់និង អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១ នាក់។
ក្នុងរយៈពេលតែ២ថ្ងៃ ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
កន្លងមកអង្គការសុខភាពពិភពលោកបានព្រមានហើយថាប្រជាជនកម្ពុជាទាំងអស់ត្រូវតែចូលរួមអោយបានគ្រប់គ្នានៅក្ុងការប្រយុទ្ឋប្រឆាំងនឹងមេរោគកូវីដ១៩ដោយអនុវត្តន៍អោយបានត្រឹមត្រូវបំផុតរាល់វិធានការប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩ដើម្បីចៀសវាងកុំអោយស្តាយក្រោយនៅពេលខាងមុខ។
ដូច្នេះការប្រកាសអំពីការរកឃើញកូវីដ១៩បំប្លែងថ្មីប្រភេទដែលតានៅទីភ្នំពេញជាសញ្ញាដ៏អាក្រក់មួយដែលបញ្ជាក់ថាកម្ពុជាស្ថិតនៅក្នុងភាបផុយស្រួយខ្លាំងនៃការរាតត្បាតមេរោគកូវីដ១៩កាន់តែធ្ងន់ធ្ងរ។
ការចាក់វ៉ាក់សាំងអោយបានគ្រប់គ្នានិងងការអនុវត្តវិធានការនានាដែលដាក់ចេញដោយរដ្ឋាភិបាលនិងក្រសួងសុខាភិបាលគឺជាភាពចាំបាច់បំផុតដែលមនុស្សគ្រប់គ្នាត្រូវអនុវត្តន៍អោយបានដើម្បីចៀសវាងការស្តាយក្រោយដូចដែលព្រមានដោយអង្គការសុខភាពពិភពលោក៕